ផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាល
|
ផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកសុខាភិបាល (VOV) |
Vovworld-ការផ្លាស់ប្តូរថ្មីជាសារវន្តធនធានមនុស្សសុខាភិបាលមានសមត្ថភាព
ឧត្តមសិក្សាឡើងទៅដោយគោលដៅលើកកំពស់គុណភាពធនធានមនុស្សសំរាប់
ផ្នែកសុខាភិបាលជាភារកិច្ចបន្ទាន់សំដៅឆ្លើយតបនឹងសំណូមពរសមាហរណកម្ម
អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ដូច្នេះ
នៅកិច្ចប្រជុំស្ដីពីការផ្លាស់ប្តូរថ្មីការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក
សុខាភិបាលនាព្រឹកថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រីបាន
សំណូមពរថាការងារនៅចំពោះមុខត្រូវកំណត់បណ្ដាមន្ទីពេទ្យធ្វើជាដៃគូឲ្យសាលា
បណ្ដុះបណ្ដាលគ្រូពេទ្យវេជ្ជបណ្ឌិត។ ក្រសួងសុខាភិបាលត្រូវអធិការត្រួតពិនិត្យ
បណ្ដាសាលាពេទ្យដើម្បីធានាគុណភាពបណ្ដុះបណ្ដាល។
នៅកិច្ចប្រជុំបណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សានិងលើកមតិដំណោះស្រាយ
មួយចំនួននាពេលខាងមុខអំពីការគ្រប់គ្រងរដ្ឋចំពោះការបណ្ដុះបណ្ដាលធនធាន
មនុស្សសុខាភិបាលដើម្បីអនុវត្តគោលដៅលើកកំពស់គុណភាពបណ្ដុះបណ្ដាល
ធនធានមនុស្សនិងឆ្ពោះទៅសមាហរណកម្មអន្តរជាតិឆ្លើយតបនឹងសំណូមពរធានា
គុណភាពការពារថែទាំនិងលើកកំពស់សុខភាពប្រជាជន៕