ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមនៅអ៊ីតាលី
|
ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមនៅអ៊ីតាលី |
(VOV)_នាថ្ងៃទី២៩ វិច្ឆិកា ផ្សារណាត់សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ ( AF –
L’ARTIGIANO ) លើកទី១៩ ត្រូវបានបើកនៅទីក្រុង Milan អ៊ីតាលី។ អង្គភាពអាជីវ
កម្មរាប់ពាន់អង្គភាព មកពីប្រទេសចំនួន១០០ បានចូលរួមផ្សារណាត់លើកនេះ។
វៀតណាមមានអង្គភាពអាជីវកម្មចំនួន៥០អង្គភាពបានចូលរួមផ្សារណាត់។បណ្ដា
អង្គភាពអាជីវកម្មវៀតណាមបានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីមុខទំនិញ
មានឧត្តមភាពរបស់វៀតណាម ដូចជា៖ សំលៀកបំពាក់ កសិផល ទំនិញសិប្បកម្ម
វិចិត្រសិល្បះវៀតណាម…លៗ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក
Nguyen Hoang Long បានអះអាងថា៖ដោយការតាំងបង្ហាញផលិតផលផ្សេងៗនៅ
ផ្សារណាត់លើកនេះ អង្គភាពអាជីវកម្មវៀតណាមបានផ្សព្វផ្សាយអំពីបណ្ដាមុខទំ
និញល្បីឈ្មោះរបស់វៀតណាមផង និងជួយអោយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែម
អំពី ទឹកដី មនុស្សវៀតណាមទៀតផង។ ផ្សារណាត់សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ
នឹងអូសបន្លាយដល់ថ្ងៃទី៨ធ្នូខាងមុខនេះ៕