ផ្សព្វផ្សាយភាពស្រស់ស្អាតរបស់រូងភ្នំ Son Doong នៅសិង្ហបុរី
|
រូងភ្នំ Son Doong |
(VOV)_នាថ្ងៃទី៤ មុថុនាខាងមុខនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេស
ចរណ៍ វៀតណាម លោក Hoang Tuan Anh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ
សិង្ហបុរី និងចូលរួម Sea Games 28។ ទន្ទឹមនឹងនោះ លោក Hoang Tuan Anh ក៏បញ្ជា
ណែនាំផ្ទាល់ បំផុសកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីផ្សារសិង្ហបុរី ជា
ពិសេសគឺឧទ្ទេសនាមអំពីរូងភ្នំ Son Dong ដែលស្ថិតនៅក្នុងបេតិកភ័ណ្ឌធម្មជាតិពិ
ភពលោក Phong Nha – Ke Bang ( ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម)។
តាមផែនការ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Hoang Tuan Anh
នឹងមានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ស្ដី
ពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕