ផ្សព្វផ្សាយរូបភាបទឹកដីវៀតណាមនៅសហពន្ធរុស្ស៊ី។
VOV -  
(VOV) /  
(vovworld)- នារសៀលថ្ងៃទិ២០មិនា ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធ
រុស្ស៊ីបានរៀបចំការជួបមុខបណ្ដាអង្គភាពអាជីវកម្ម អ្នកកាសែតរុស្ស៊ីនិងវៀត
ណាមសំដៅបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាម ជំរុញការជួបប្រាស្រ័យ
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅ ទីនេះឯកអគ្គរដ្ធទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី Pham Xuan Son បាន
សំដែងនូវក្តីសង្ឃឹមថា បណ្ដាអង្គភាពអាជីវកម្មនិងមធ្យោបាយផ្សព្វផ្សាយព័ត៍
មាននៃប្រទេសទាំងពីរនឹងបន្តរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង
ដៃគូរយុទ្ធសាស្ត្រមិត្តភាពជាប្រពៃណីទ្វេភាគី។ ក៏ក្នុងជំនួបនេះដែរ អ្នកជំនាញ
ការសេដ្ធកិច្ច សម្ព័ន្ធក្រុមហ៊ុនធំៗរបស់រុស្ស៊ី ដំណាងសារព័ត៍មានរុស្ស៊ី បានវាយ ដំលៃខ្ពស់ចំពោះសក្តានុភាពអភិវឌ្ឍន៍របស់វៀតណាម។លោក Kamukov Mikhail
Vadimovik អគ្គនាយករងទីភ្នាក់ងារសារព័ត៍មាន Itar tass បានថ្លែងថា៖ “ក្នុងរយៈពេលស្នាក់នៅវៀតណាមនាពេលថ្មីៗនេះខ្ញុំបានឃើញការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លានៅប្រទេសមិត្ត។ ខ្ញុំយល់ថាអាចរៀនសូត្រពីបណ្ដាមិត្តវៀតណាម។
ខ្ញុំសង្ឃឹមថា បណ្ដាគំរោងការណ៍សហប្រតិបត្តិការក្នុងវិស័យអគ្គិសនីនុយក្លេអ៊ែ
រវាងប្រទេសទាំងពីរក៏នឹងក្លាយទៅជានិមិត្តរូបនៃចំណងមិត្តភាពរបស់យើង។
ខ្ញុំចាត់ទុកថា បណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៍មានត្រូវឆ្លុះបញ្ជាំងបានតម្រូវការ
នៃភាគីទាំងពីរនិងទីភ្នាក់ងារសារព័ត៍មាន Itar-tass នឹងរួមចំណែកសកម្មទៅក្នុង
កម្មវិធីនេះ៕”
VOV
-VOV