ផ្សារណាត់ផ្លាស់ប្តូរទំនិញនាំចេញត្រូវបានបើកនៅទីក្រុងKun Min(ចិន)
(VOV) /  
VOV-ព្រឹកថ្ងៃទី៦មិថុនា ផ្សារណាត់ផ្លាស់ប្តូរទំនិញនាំចេញ ទីក្រុងKun Min
(ចិន) លើកទី២០និងការតាំងពីព័ណ៏ទំនិញនៃបណ្តាប្រទេសអាស៊ានលើក
ទី៥ត្រូវបានបើក នៅទីក្រុងKun Minខេត្ត Yuman(ចិន)។ថ្នាក់ដឹកនាំរដ្ឋាភិបាល
និងអង្គភាពអាជីវកម្ម មកពីប្រទេសនិងដំបន់ ចំនួន៣០បានចូលរួមពិធីបើក។គណះប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តីNguyen Thien Nhan
បានចូលរួមពិធីនេះ។ដោយមានប្រធានបទ“ តភ្ចាប់សហប្រតិបត្តិការរួមគ្នា
ឈ្នះ“ផ្សារណាត់បានទាក់ទាញអង្គភាពអាជីវកម្មចំនួន១ម៉ឺន២ពាន់មកពីបណ្តា
ប្រទេសអាស៊ាននិងប្រទេសចំនួន៨នៅអាស៊ីខាងត្បូងចូលរួម។
អង្គភាពអាជីវកម្មវៀតណាមចំនួន១២០ ដោយមានស្តង់ទំនិញ២៥០បានចូល
រួមផ្សារណាត់លើកនេះ។ស្តីពីលទ្ឋផលចូលរួមផ្សារណាត់នេះលោកស្រីLe Thi
Ha អគ្គនាយិការងក្រុមហ៊ុន ADPEX ជាអង្កភាព១ក្នុងចំណោមអង្កភាពដែល
រៀបចំឲ្យបណ្តា អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់អោយដឹងថា:“ ក្រោយរយះពេលជាង១០ឆ្នាំរៀបចំឲ្យបណ្តាអង្គភាពអាជីវកម្មវៀតណាម
ចូលរួមផ្សារណាត់ ខ្ញុំបានឃើញថា ប្រសិទ្ឋភាពច្បាស់បំផុតគឺបរិមាណអង្គភាព
អាជីវកម្មចូលរួមបានកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។អង្គភាពអាជីវកម្មជាច្រើន
បានចុះហត្ថលេខាលើកិចសន្យាមានតំលៃច្រើនលានដុល្លារអាមេរិក“៕
-VOV