ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៦បានបើកនៅក្រុងវៀងច័ន្ទ

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៦បានបើកនៅក្រុងវៀងច័ន្ទ - ảnh 1
ទិដ្ឋភាពនៃផ្សារណាត់

(VOVworld)- ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៦ បានបើកនារសៀលថ្ងៃ
ទី៧កក្កដានៅទីក្រុងវៀងច័ន្ទប្រទេសឡាវ​ដោយមានការចូលរួមរបស់អង្គភាពអាជីវ
កម្ម វៀតណាមនិងឡាវជាច្រើនកុះករ។ ថ្លែងមតិក្នុងពិធីបើកនេះ អនុរដ្ឋមន្ត្រីក្រសួង
 ឧស្សាហ-ពាណិជ្ជកម្មវៀតណាម​លោក Nguyen Cam Tu បានឲ្យដឹងថា គោលដៅ
នៃ ការបើកផ្សារណាត់នេះគឺដើម្បីប្រតិបត្តិនូវការសន្យាធ្វើសមាហរណកម្មសេដ្ឋកិច្ច
អន្តរជាតិរបស់រដ្ឋាភិបាល ព្រមទាំងជម្រុញការនាំចេញ បើកទូលាយបញ្តាញប្រើ
ប្រាស់ ទំនិញរបស់វៀតណាមទៅទីផ្សារឡាវជាដើម។

        ក្នុងបទថ្លែងមតិរបស់ខ្លួន អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មឡាវ
Somchith Inthamith បានសង្កត់ធ្ងន់ថា៖

        “ផ្សារណាត់លើកនេះជាឱកាសផង និងជាវេទិកាផ្លាស់ប្តួរជួបប្រាស្រ័យផង
ជាពិសេសផ្តល់ព័ត៌មានរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក៏ដូចជាឱកាស
ស្វែង រកដៃគូធ្វើអាជីវកម្ម។​នេះក៏ជាឱកាសសំដៅបង្កើនថែមទៀតនូវកិច្ចសហ
ប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងដំណាក់កាលក្លាយទៅជាសហ
គមន៍សេដ្ឋកិច្ចរួម អាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ