ពង្រីកកម្លាំងពលំ បង្កើតការស្រុះចិត្តគំនិតក្នុងការតស៊ូលុបបំបាត់ចោលសាសនា÷Ha Mon
(VOV)_នាថ្ងៃទី ២១ សីហា នៅទីក្រុង Kon Tum ខេត្ត Kon Tum គណះកម្មាធិការ
ទទួល បន្ទុកតំបន់ Tay Nguyen និងក្រសួងនគបាលវៀតណាម បានរៀបចំសិក្ខា
សាលា វិទ្យាសាស្ត្រ ស្ដីពីការងារចំពោះសាសនាជ្រុលនិយម÷ Ha Mon ។ រាល់បទអន្តរាគមន៍ និងមតិចំនួនជាង៦០ នៅសិក្ខាសាលា បណ្ដាដំណាងបាន បំភ្លឺច្បាស់លាស់ថា÷ សាសនាជ្រុលនិយម÷ Ha Mon បានដើរផ្ទុយទៅនឹងជំនឿ
សាសនាប្រពៃណី មានការរំលោភច្បាប់ជាច្រើន …។ល។ លោក Nguyen Van Hung ប្រធានគណះកម្មាធិការប្រជាជនខេត្ត Kon Tum បានចាត់ទុកថា÷
“ ខេត្ត Kon Tum បានមានផែនការជាក់ស្ដែង ម៉ត់ចត់ជាច្រើន បញ្ជាណែនាំគ្រប់
ស្ថានប័ន តំបន់ និងចលនាប្រជាជនលុបបំបាត់ចោលសាសនាជ្រុលនិយម÷ Ha Mon នៅលើភូមិសាស្ត្រខេត្ត។ យើងខ្ញុំក៏ចលនាប្រជាជនមិនជឿ មិនស្ដាប់តាមសា
សនា ជ្រុលនិយមនេះ និងរួមសហការជាមួយសាសនាផ្សេងៗទៀត ដើម្បីជួយឧបត្ថម្ភ ប្រជាជនត្រឡប់មកជីវភាពរស់នៅធម្មតាវិញ។ ”
|
នាយឧត្តមសេនីយ៍ Tran Dai Quang(www.hvcsnd.edu.vn) |
ថ្លែងមតិបិទសិក្ខាសាលា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួង
នគបាល វៀតណាម និងជាប្រធានគណះកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានអះអាងថា÷ការងារតស៊ូប្រឆាំងលុបបំបាត់ចោល សាសនាជ្រលនិយម÷ Ha Mon នៅក្នុងតំបន់Tay Nguyen ទទួលបានជោកជ័យ ពេលដែលពង្រីកបានកម្លាំង ពលំរបស់ប្រព័ន្ធនយោបាយទាំងមូល បង្កើតបានការស្រុះចិត្តគំនិតក្នុងប្រជាជន៕