ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាម
|
ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាម |
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នាថ្ងៃទី១៨សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បាន
អញ្ជើញមកសម្ដែងការគួរសមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ទៅទស្សនាកសិដ្ឋាន
បច្ចេកវិទ្យាខ្ពស់ និងស្ដាប់ការឧទ្ទេសនាមអំពីទិក្រុងទំនើប Korea Telecom ។
មុននោះ នាថ្ងៃទី១៧សីហា លោក Nguyen Thien Nhan មានជំនួបសន្ទនាជា
មួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye Kyun។ នៅទីនេះ លោក Nguyen
Thien Nhan បានឧទ្ទេសនាមអំពីស្នាដៃមួយចំនួនដែលវៀតណាមដណ្ដើមបានក្នុង
រយៈពេល៣០ឆ្នាំកន្លងទៅ ហើយស្នើអោយភាគីកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាម
អំពីហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សអំពីសន្តិសុខបណ្ដាញអ៊ីន
អឺណែត។ រួមជាមួយគ្នានោះ បន្តបង្កលក្ខណះងាយស្រួល ដើម្បីសហគមន៍ជនវៀត
ណាមជាង១៣ហ្មឺននាក់រស់នៅ សិក្សា រៀនសូត្រ នៅកូរ៉េខាងត្បូង។ រីឯ ប្រធានរដ្ឋ
សភាកូរ៉េខាងត្បូង លោក Chung Sye Kyun បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋវៀត
ណាម បានបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសកូរ៉េខាងត្បូងធ្វើអាជីវកម្ម និង
អភិវឌ្ឍន៍នៅវៀតណាម៕