ពាណិជ្ជកម្មអេឡិចត្រូនិក - បង្កើនវត្តមានទំនិញវៀតណាមលើទូទាំងពិភពលោក

(VOVWORLD) - ការអភិវឌ្ឍវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពុងបង្កើតឱកាសសម្រាប់ទំនិញវៀតណាមមានវត្តមាននៅទូទាំងពិភពលោក។
ពាណិជ្ជកម្មអេឡិចត្រូនិក - បង្កើនវត្តមានទំនិញវៀតណាមលើទូទាំងពិភពលោក - ảnh 1ទិដ្ឋភាពនៃការពិភាក្សា (រូបថត៖ VOV)

នេះជាមតិដែលបានប្រតិភូជាច្រើនលើកឡើង នៅក្នុងកិច្ចពិភាក្សា "ពាណិជ្ជកម្មអេឡិចត្រូនិក - ឱកាស ការលើកទឹកចិត្ត និងបញ្ហាប្រឈម" ដោយគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាល រៀបចំឡើង នាព្រឹកថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ។

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបន្តកត់ត្រាការអភិវឌ្ឍដ៏រឹងមាំជាមួយនឹងអត្រាកំណើនប៉ាន់ស្មានជាង ២៥% នៅក្នុងវិស័យនេះកាលពីឆ្នាំមុន ជាមួយនឹងប្រាក់ចំណូលឈានដល់ ២៥ ពាន់លានដុល្លារអាមេរិក។ ជាមធ្យម អ្នកប្រើប្រាស់ក្នុងប្រទេសចំណាយប្រហែល ៨០០ ពាន់លានដុង (៣២ លានដុល្លារអាមេរិក) ជារៀងរាល់ថ្ងៃទៅលើក្រុមហ៊ុនអេឡិចត្រូនិកយក្សចំនួន៥ គឺ Shopee, Lazada, Tiki, Sendo និង Tiktok Shop។ នៅ វៀតណាម មានអាជីវកម្មរាប់រយពាន់ ជាពិសេសសហគ្រាសធុនតូចនិងមធ្យមបានចូលរួមក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងទទួលបានប្រាក់ចំណូលល្អ។ លោក Tran Minh Tuan ប្រធាននាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “លំហសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀត ណាមអាចឈានដល់កម្រិតមធ្យមនៃពិភពលោក គឺទូលំទូលាយណាស់។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ហើយផ្ទាល់គឺនាយកដ្ឋានពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល ដើម្បីរួមគ្នាអនុវត្តកម្មវិធីលើកកម្ពស់អាជីវកម្ម គ្រួសារ អាជីវកម្ម និងហាងលក់ដុំនិងលក់រាយ ឱ្យទៅជាឌីជីថល ហើយបាននាំចូលទៅកាន់បណ្តាញ់អ៊ីនធឺណិត”។

ទាក់ទងនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក យោងតាមលោក Tran Tuan Anh នាយកប្រតិបត្តិនៃ Shopee Vietnam ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនបានគាំទ្រអាជីវកម្មរាប់ពាន់ដើម្បីចូលរួមក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងបង្កើតប្រាក់ចំណូលកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអាជីវកម្មប្រពៃណី។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងជួយដល់អាជីវកម្មឱ្យចូលទីផ្សារកាន់តែច្រើន តាមរយៈកម្មវិធីបណ្តុះបណ្តាលអំពីវិធីសាស្រ្តថ្មីៗ ឬជំនាញលក់បន្តផ្ទាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ