ពុទ្ធសាសនិកទីក្រុងហូជីមិញបួងសួងសូមអោយសមុទ្រខាងកើតមានសន្តិភាព
|
មហាពិធីបួងសួងសូមអោយ សមុទ្រខាងកើត មានសន្តិភាព (giacngo) |
(VOV)_នាថ្ងៃទី១ មិថុនា នៅវត្ត Pho Quang សមាគមពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ បានរៀបចំមហាពិធីបួងសួងសូមអោយ សមុទ្រខាងកើត មាន
សន្តិភាព ដោយមានការចូលរួមរបស់ព្រះសង្ឃពុទ្ធបរិស័ទ្ធ ជាង១០០០នាក់។ ព្រះតេជគុណ Thich Duc Nghiep អនុប្រធានក្រុមប្រឹក្សារពុទ្ធសាសនាវៀត ណាម ថ្លែងសាររបស់គណៈកម្មាធិការពុទ្ធសាសនាវៀតណាមស្ដីពីសន្តិភាពនៅសមុទ្រ
ខាងកើត។ សារនេះបានអំពាវនាវអោយសម្ព័ន្ធសមាគមន៍ពុទ្ធសាសនាចិន អនុវត្ត សកម្មភាពជាក់ស្ដែងនានា អំពាវនាវអោយអ្នកមុខ ព្រហសង្ឃអ្នកការ ពុទ្ធសាស
និក លើទូទាំងពិភពលោករួមគ្នាឡើងសំលេងគាំទ្រយុត្តិធម៌ សំណូមពររដ្ឋាភិបាល
ចិនអនុវត្តតាមការសន្យានានា ការកំណត់របស់ច្បាប់អន្តរជាតិ។ ស្នើរដ្ឋាភិបាល ចិនត្រូវបំពេញការតព្វកិច្ចការពារ និងរក្សារសន្តិភាព គោរពឯករាជ្យ អធិបតេយ្យ ភាពនិងបូរភាពដែនដីរបស់ប្រទេសជិតខាងនានា ដែលក្នុងនោះមានវៀតណាមផង៕