(VOVWORLD) - ថ្ងៃទី ២៥ កក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង យ៉ាងអធិកអធម តាមពិធីបុណ្យសពជាតិ។
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ ដោយចាប់ផ្តើមពីម៉ោង ០៧:០០ ដល់ម៉ោង ២២:០០ ថ្ងៃទី ២៥ ខែកក្កដា និងចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១៣:០០ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ |
គណៈកម្មាធិការបុណ្យសពមានសមាជិក ៣៥ នាក់ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក តូ ឡឹម។ គណៈកម្មាធិការរៀបចំបុណ្យសពមានសមាជិកចំនួន ២៧រូប ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លឿង គឿង។
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ ដោយចាប់ផ្តើមពីម៉ោង ០៧:០០ ដល់ម៉ោង ២២:០០ ថ្ងៃទី ២៥ ខែកក្កដា និងចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១៣:០០ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។
ក្នុងពេលជាមួយគ្នានេះ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅសាល Thong Nhat (ទីក្រុងហូជីមិញ) និងនៅស្រុកកំណើតរបស់លោកអគ្គលេខាបក្សនៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅស្រុកកំណើត ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ |
ចាប់ផ្តើមពិធីគោរពវិញ្ញាណក្ខន្ធនៅផ្ទះបុណ្យសពជាតិ ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដឹកនាំដោយលោកស្រី Ngo Thi Man ភរិយាលោកអគ្គលេខាបក្ស អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ។
ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដឹកនាំដោយលោកស្រី Ngo Thi Man ភរិយាលោកអគ្គលេខាបក្ស អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាចាប់ផ្តើមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, សមាជិកការិយាល័យនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក លឿង គឿង ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពបានសង្កត់ធ្ងន់ថា៖ “ក្រោយរយៈពេលជិត ៦០ ឆ្នាំនៃសកម្មភាពបដិវត្តន៍ លោកអគ្គលេខាបក្សង្វៀន ភូ ជុង បានរួមចំណែកយ៉ាងធំធេង ចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិវៀតណាម។ លោកអគ្គលេខាបក្សបានបក្ស និងរដ្ឋ ប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស និមិត្តសញ្ញាសមាជិកបក្ស ៥៥ ឆ្នាំ និងគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់ជាច្រើនផ្សេងទៀតពីប្រទេសវៀតណាម និងអន្តរជាតិ។ មរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ ប្រជាជន វៀតណាម និងក្រុមគ្រួសាររបស់លោក។ ដើម្បីសម្តែងនូវការសោកស្តាយនិងរំលឹកដល់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង តាមពិធីបុណ្យសពថ្នាក់ជាតិ"។
សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោកលឿង គឿង ប្រធានគណៈកម្មាធិការរៀបចំបុណ្យសព ថ្លែងមតិ (រូបថត៖ VOV) |
បន្ទាប់មក គណៈប្រតិភូរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ តូ ឡឹម; គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាលោក ត្រឹម ថាញ់ មិន; គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ដូ វ៉ាន់ ចៀន អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ត្រៀមចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV) |
អញ្ជើញសរសេរលើសៀវភៅកាន់ទុក្ខ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធមក លោកប្រធានរដ្ឋ តូ ឡឹម បានសរសេរថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះសមមិត្ត អគ្គលេខាបក្ស ង្វៀន ភូ ជុង- កុលបុត្រជាទីស្រឡាញ់របស់ប្រជាជាតិវៀតណាម ថ្នាក់ដឹកនាំឆ្នើមពិសេស បក្ខជន កុម្មុយនិស្តដ៏ស្មោះត្រង់ ជាគំរូដ៏ភ្លឺស្វាងនៃការសិក្សាឥតឈប់ឈរ គោរពតាមមនោគមវិជ្ជា ក្រមសីលធម៌ និងរចនាបថហូជីមិញ មានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលជាមិត្តដ៏ធំរបស់ប្រជាជនលើពិភពលោក អ្នកដែលបានលះបង់អស់មួយជីវិត លះបង់អស់ពីកម្លាំងកាយចិត្ត ជូនប្រទេសជាតិ ជូនបក្ស ជូនប្រជាជន អ្នកដែលមានគុណូបការៈនិងការលះបង់ដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងសម្រាប់ចលនាកុម្មុយនិស្តអន្តរជាតិ និងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។ លោកប្រធានរដ្ឋ តូ ឡឹម បានអះអាងថា កេរ្ត៍ឈ្មោះ អាជីព បុគ្គលិកលក្ខណៈ និងការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានដក់ជាប់ក្នុងដួងចិត្តប្រជាជនយ៉ាងជ្រាលជ្រៅ ដក់ជាប់ក្នុងប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិវៀតណាមជារៀងរហូត។
គណៈប្រតិភូប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឺម អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។ |
អញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអះអាងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់អស់មួយជីវិតក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជន ប្រទេសជាតិ និងបុព្វហេតុកសាងការពារមាតុភូមិក្នុងយុគសម័យថ្មីរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងធ្វើតាមគំរូ រួបរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពុះពារគ្រប់ឧបសគ្គ និងខិតខំអស់ពីសមត្ថភាពដើម្បីការពារ និងកសាងមាតុភូមិសង្គមនិយមវៀតណាមកាន់តែរឹងមាំ និងវិបុលភាព ប្រជាជនវៀតណាមកាន់តែសម្បូរធូធារនិងមានសុភមង្គល។
គណៈប្រតិភូរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ហ្វាម មិញ ជិញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។ |
អញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានអះអាងថា អគ្គលេខាបក្សលោក ង្វៀន ភូ ជុង បានចំណាយពេលវេលា កម្លាំងកាយចិត្ត និងភាពវៃឆ្លាតលើការច្នៃប្រឌិត និងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា។ មរណភាពរបស់លោកអគ្គលេខាបក្សង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដោយបន្សល់ទុកនូវការសោកស្តាយយ៉ាងក្រៀមគ្រាំសម្រាប់មិត្តរួមជាតិ ក្រុមគ្រួសារ និងមិត្តភក្តិអន្តរជាតិ ...។
គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយសមមិត្ត ត្រឹន ថាញ់ មិន សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។ |
នាព្រឹកមិញនេះផងដែរ ពិធីគោរពវិញ្ញាណក្ខន្ធ ដាក់ផ្កា និងអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង បានប្រព្រឹត្តទៅនៅសាល Thong Nhat ទីក្រុងហូជីមិញ។ លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Nen បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ ទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង។ ប្រជាពលរដ្ឋក៏បានចេញមុខតាំងពីព្រឹកព្រលឹម ដើម្បីរង់ចាំគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ផងដែរ។
នៅសាល Thong Nhat គណៈប្រតិភូគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។ |
ក៏នៅផ្ទះបុណ្យសពជាតិហាណូយ គណៈប្រតិភូគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាល ដឹកនាំដោយឧត្តមសេនីយឯក Luong Tam Quang លេខាគណៈកម្មាធិការនគរបាលមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងនគរបាល។
គណៈប្រតិភូគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាល ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Luong Tam Quang លេខាគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង |
នាព្រឹកថ្ងៃនេះដែរ ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្ស ង្វៀន ភូ ជុង។
គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ VOV) |
គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV) |
គណៈប្រតិភូរដ្ឋគុយបាដឹកនាំដោយប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez ចូលគោរពវិញ្ញាណក្ខន្ធ។
គណៈប្រតិភូគុយបា អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV) |
គណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម Andi Amran Sulaiman ចូលគោរពវិញ្ញាណក្ខន្ធ; នាយករដ្ឋមន្ត្រី Han Duck-soo បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានដឹកនាំគណៈប្រតិភូកូរ៉េចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ បន្ទាប់មក លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី បានដឹកនាំគណៈប្រតិភូអូស្ត្រាលី ចូលគោរពវិញ្ញាណក្ខន្ធ; គណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌាដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval ចូលគោរពវិញ្ញាណក្ខ័ន្ធ។ រដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជន និងប្រជាជនអាល់ហ្សេរី លោក Laïd Rebiga ក្នុងនាមប្រធានាធិបតី Abdelmadjid Tebboune បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ គណៈប្រតិភូនៃសាធារណរដ្ឋវ៉ានូអាទូ ដឹកនាំដោយរដ្ឋមន្ត្រី និងអគ្គមេធាវី Arnold Kiel Loughman ចូលគោរពវិញ្ញាណក្ខន្ធ។ គណៈប្រតិភូស្វីសដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេស លោក Alexandre Fasel ចូលគោរពវិញ្ញាណក្ខន្ធ។
គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបចូលគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV) |
ក្នុងថ្ងៃនេះផងដែរ ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
គណៈប្រតិភូសហព័ន្ធរុស្ស៊ីដឹកនាំដោយអនុប្រធានឌុយម៉ាជាតិ Pyotr Tolstoy និងជាអនុប្រធានបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ីលោក Leonid Kalashnikov អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូជុង។
គណៈប្រតិភូសហព័ន្ធរុស្ស៊ី ដឹកនាំដោយអនុប្រធានឌុយម៉ាជាតិរុសកស៊ី Pyotr Tolstoy អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV) |
គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង។ អមដំណើរលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ មានលោកជំទាវភរិយា ណាលី ស៊ីសូលីត។
គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ងៀន ភូ ជុង (រូបថត៖ VOV) |
លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន តំណាងពិសេសរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping បានដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដែលជាតំណាងពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិន ចូលរួមគោរពវិញ្ញណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង |
នៅស្រុកកំណើតរបស់អគ្គលេខាបក្សនៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh, គណៈប្រតិភូវិទ្យុសម្លេងវៀតណាមដឹកនាំដោយលោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ។
គណៈកម្មាធិការរៀបចំពិធីបុណ្យសពនឹងត្រៀមរៀបចំ ដើម្បីឲ្យប្រជាជនចូលគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ នៅពេលចូល សូមប្រជាជននាំយកអត្តសញ្ញាណប័ណ្ណដែលភ្ជាប់បន្ទះឈីប អេឡិច ត្រូនិក ឬទូរសព្ទដៃបានដំឡើង VNeID កម្រិត ២ ដើម្បីស្កេនកូដ QR។
នៅទីលាន Ba Dinh ទង់ជាតិនឹងត្រូវព្យួរនៅពាក់កណ្តាល ក្នុងអំឡុងពេលពីរថ្ងៃកាន់ទុក្ខថ្នាក់ជាតិគឺថ្ងៃទី ២៥ និង ២៦ ខែកក្កដា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សង្វៀនភូ ជុង (រូបថត៖ VOV) |
ទូរទស្សន៍វៀតណាម និងវិទ្យុសំឡេងវៀតណាមបានផ្សាយបន្តផ្ទាល់ពីពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕