ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sébastien Lecornu បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង - ảnh 1ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង

នាព្រឹកថ្ងៃទី៧ ខែតុលានេះ តាមម៉ោងក្នុងស្រុក ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណ រដ្ឋបារាំង បានប្រព្រឹត្តទៅយ៉ាងឱឡារិកតាមពិធីការថ្នាក់ជាតិនៅវិមាន Invalides ក្នុងទីក្រុងប៉ារីស។  រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sébastien Lecornu បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

តាមកម្មវិធី បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារាំង; ទទួលជួបលេខាធិការជាតិនៃបក្សកុម្មុយនិស្តបារាំង; ទទួលជួបសមាគមមិត្តភាពបារាំង-វៀតណាម; ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ; ទៅទស្សនាទីស្នាក់ការកណ្តាល និងជួបធ្វើការជាមួយអគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO); ជួបជាមួយប្រធានព្រឹទ្ធសភាបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ