ពិធីបើកកម្មវិធី៖ ទេសចរណ៏មកប្រភពដើមនិង លើកដម្កើងចម្រៀង Xoan Phu Tho
() /  
(VOVworld)-ពិធីបើកកម្មវិធី៖ ទេសចរណ៏មកប្រភពដើម និង លើកដម្កើងចម្រៀង Xoan Phu Tho បានប្រព្រឹត្តទៅនៅ ទីក្រុង Viet Tri ខេត្ត Phu Tho (ភាគខាងជើងវៀតណាម) នាថ្ងៃទី១៨កុម្ភះជាមួយការចូលរួមរបស់ប្រជាជនរាប់ពាន់នាក់។
|
ពិធីបើកកម្មវិធី៖ ទេសចរណ៏មកប្រភពដើម និង លើកដម្កើងចម្រៀង Xoan Phu Tho (http://baodientu.chinhphu.vn) |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ នូវបណ្ដាការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត Phu Tho ក៏ដូចជា
បណ្ដាសិល្បករ ច្រៀង Xoan Phu Tho រួមជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ
វប្បធម៏ ក្នុងសកម្មភាពអភិរក្សរ និងពង្រីកនូវតំលៃរបស់បេតិកភ័ណ្ឌ ចម្រៀង Xoan ។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ ជាមួយ ការដែល ចម្រៀង
Xoan ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបី ត្រូវការការពារបន្ទាន់របស់មនុស្សលោក នេះគឺជា កិត្តិយសរបស់ខេត្ត Phu Thọ និងប្រទេសយើងទាំងមូលទៀតផង។យើងខ្ញុំសូមស្នើ បណ្ដាសមមិត្ត ក្នុងរយះពេលខាងមុខ ប្រគល់ភារកិច្ចអោយ
បណ្ដាស្ថាប័នជំនាញរបស់ខេត្ត ដើម្បី ប្រមូលផ្តុំ ស្រាវជ្រាវ រិះរក និពន្ធ បណ្ដាខ្លឹមសារដែលទាក់ទិនដល់ ចម្រៀង Xoan ។ទន្ទឹមនឹងនោះផ្សព្វផ្សាយ
ចម្រៀង Xoan ទៅដល់ បណ្ដាអង្គភាព ស្ថាប័ននានា របស់ខេត្តទៀតផង៕
-