ពិធីបើកមហោស្រពវប្បធម៌និងកីឡានៅតំបន់ជនជាតិភាគតិច Lam Dong

(VOVWORLD) - មហោស្រពវប្បធម៌និងកីឡាលើកទី៧នៃតំបន់ជនជាតិភាគតិចនៅខេត្ត Lam Dong - ឆ្នាំ ២០២៤ បានបើកនាថ្ងៃទី ២៤ តុលា នៅស្រុក Bao Lam ខេត្ត Lam Dong។ មហោស្រពបានបង្ហាញពីស្មារតីសាមគ្គីភាពនៅ ភាគខាងត្បូងនៃតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាង ៣០០ នាក់មកពីស្រុក ក្រុងទាំង ១២ ក្នុងខេត្ត Lam Dong។

ដោយប្រធានបទ "Bao Lam - រឿងព្រេង និងការជួបជុំ" រាត្រីបើកបានចាប់ផ្តើមជាមួយនឹងពិធីដង្ហែព្រះភ្លើង ព្រះគងឃ្មោះ និងដង្ហែវត្ថុស័ក្តិសិទ្ធិរបស់ក្រុមសិប្បករដែលចូលរួមក្នុងពិធីបុណ្យ។ ភ្លើងដ៏ពិសិដ្ឋត្រូវបានបំភ្លឺ សិប្បករនៃជនជាតិ Ma, Co Ho, Chu Ru, M'Nong...។ ជនជាតិភាគតិចបានសម្តែងរបាំគងពិសេសរបស់ជនជាតិខ្លួន រួមជាមួយនឹងរបាំប្រពៃណី។ នាយប់ថ្ងៃបើកក៏មានសកម្មភាពរៀបចំឡើងវិញនូវពិធីបុណ្យ Nho R'he (ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ma) រួមជាមួយនឹងការប្រលងតុបតែងកន្លែងវប្បធម៌គងឃ្មោះ និងណែនាំមុខម្ហូបប្រពៃណីជនជាតិភាគតិចភាគខាងត្បូងនៃតំបន់ខ្ពង់រាបភាគកណ្តាល។ ចូលរួមពិធីបុណ្យនេះ សិប្បករ K'Nip នៅភូមិ Da Nghit ឃុំ Loc Chau ទីក្រុង Bao Loc ចែករំលែកថា៖  “នៅក្នុងពិធីបុណ្យនេះ ខ្ញុំបានប្រាស្រ័យទាក់ទងនឹងបងប្អូននៅតាមខេត្ត។ បទភ្លេងគងឃ្មោះនីមួយៗគឺខុសគ្នា។ ថ្ងៃនេះខ្ញុំមានឱកាសបានស្តាប់ភ្លេងគងឃ្មោះរបស់ជនជាតិ K'ho, Churu, Ma, Chau Ma... ពិតជាសប្បាយណាស់។ ខ្ញុំសង្ឃឹមថា ពិធីបុណ្យនេះនឹងត្រូវបានប្រារព្ធឡើងម្តងក្នុងមួយឆ្នាំបែបនេះដើម្បីយើងមានពេលសម្រាប់ផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក”។

ពិធីបើកមហោស្រពវប្បធម៌និងកីឡានៅតំបន់ជនជាតិភាគតិច Lam Dong - ảnh 1ពិធីបើកមហោស្រពវប្បធម៌និងកីឡានៅតំបន់ជនជាតិភាគតិច Lam Dong លើកទូី ៧ (រូបថត៖ VOV)

ក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យ (ថ្ងៃទី ២៤ និង ២៥ ខែតុលា បានប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា៖ ក្បួនដង្ហែរក្បួនឃោសនា ការលេងល្បែងប្រជាប្រិយ ការប្រឡងកែច្នៃមុខម្ហូប ការប្រឡងវាយគងឃ្មោះ និងការសម្តែងសំលៀកបំពាក់ប្រពៃណី…៕

ប្រតិកម្មទៅវិញ

ផ្សេងៗ