ពិធីបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា

(VOVWORLD) - នាថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងព្រះវិហារបានរៀបចំឡើងពិធីបង្កើតសាខាសមាគមខ្មែរ-វៀតណាមនៅខេត្តព្រះវិហារ។
ពិធីបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា - ảnh 1 ពិធីបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា

ព្រះវិហារគឺជាខេត្តមួយស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាដែលជាប់ជាមួយព្រំដែនប្រទេសឡាវ និងថៃ ហើយមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់អភិបាលរងខេត្តព្រះវិហារលោក អ៊ឹង វុធ្ធី និងប្រធានសមាគមខ្មែរ - វៀតណាមលោក  Chau Van  Chi  រួមទាំងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបងប្អូនជនជាតិខ្មែរដើមកំណើតវៀតណាមដែលរស់នៅក្នុងខេត្តនេះផងដែរ។ ថ្លែងនៅក្នុងពិធីនេះ ប្រធានសាខាសមាគមខ្មែរ- វៀតណាម លោក Panh Keng បានអះអាងថា ការបង្កើតសាខាសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរួមចំណែកក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនជនជាតិខ្មែរដើមកំណើតវៀតណាមនៅខេត្តព្រះវិហារ ព្រមទាំងរឹតបន្តឹងនូវទំនាក់ទំនងជាមួយអាជ្ញាធរ មានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់និងប្រជាជនក្នុងតំបន់ផងដែរ។ សាខាសមាគមនេះខិតខំប្រឹងប្រែងក្លាយទៅជាទីបង្អែកដ៏រឹងមាំសំរាប់សហគមន៍វៀតណាមប្រចាំនៅខេត្តព្រះវិហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ