ពិធីបង្ហាញមុខទំព័រវ៉ែបសាយសុខុមាលភាពសង្គម
|
ទំព័រវ៉ែបសាយសុខុមាលភាពសង្គម |
នាព្រឹកថ្ងៃទី 13 មិនា មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម បានរៀបចំពិធីបង្ហាញមុខទំព័រ វ៉ែបសាយ សុខុមាលភាពសង្គម នៅអាស័យដ្ឋានរបស់ទំព័រវ៉ែបសាយ Thanh Giong គឺ៖ Ansinhxahoi.thanhgiong.vn។ ទំព័រវ៉ែបសាយសុខុមាលភាពសង្គមនេះគឺជាអាស័យដ្ឋាន ដើម្បីចែករំឡែកនូវបណ្ដាជីវភាពរស់នៅលំបាក់ កំពុងត្រូវការការជួយឧបត្ថម្ភ …។ នៅពិធីនេះ សមាគមអាជីវករវៀតណាម អោយដឹងថា៖ សមាគមនឹងកសាងផ្ទះចំនួន 63 ខ្នង់ និងជូនអំណោយចំនួន1,000ចំណែកផ្ដល់ថ្នាំឥតគិតថ្លៃ…លៗ។ បង Nguyen Phuoc Loc ប្រធានសមាគមសម្ព័ន្ធសមាគមយុវជនវៀតណាមបានអោយដឹងថា៖ទំព័រសុខុមាលភាពសង្គមនេះមិនគ្រាន់តែជាគេហទំព័រព័តមានប៉ុណ្ណោះទេ ថែមទាំងជាគេហទំព័រធ្វើសកម្មភាពទៀតផង។ ពីព្រោះ នាពេលយើងមានព័តមានហើយ យើងតភ្ជាប់ជាមួយគ្នា និងរៀបចំបណ្ដាកម្មវិធីធ្វើសកម្មភាព ដូចជា៖ ចលនាស្ម័គ្គចិត្តរដូវរងារ ជាដើម៕