ពិធីបង្ហូតទង់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអាស៊ាននៅរដ្ឋខាងលិចអូស្ត្រាលី
|
ពិធីបង្ហូតទង់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអាស៊ាននៅរដ្ឋខាងលិចអូស្ត្រាលី(TTXVN) |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧នៃទិវាបង្កើតសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងដៃគូរ
សន្ទនារវាងអាស៊ានជាមួយអូស្ត្រាលី នាព្រឹកថ្ងៃទី៦ សីហា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth និងស្ថាប័នដំណាងរបស់ប្រទេសជាសមាជិកអាស៊ាននានា នៅរដ្ឋខាងលិចអូស្ត្រាលីបានរួមសហការជាមួយទីក្រុង Perth រៀបចំពិធីបង្ហូតទង់អាស៊ាន នៅសាលាក្រុង។
ថ្លែងមតិនៅទីនេះ ដំណាងក្រសួងការបរទេសអូស្ត្រាលី លោក Michael
Wood បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏ល្អប្រសើររវាងអូស្ត្រាលីនិងអាស៊ាន ក្នុងរយៈពេលកន្លងទៅ ដោយមានចំណុចប្រហាក់ប្រហែលរវាងអាស៊ាន និងអូស្ត្រាលី ក្នុងបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ។ តាមលោកថា៖ភាគីទាំងពីរបានមានសម្លេងរួម ក្នុងបណ្ដាបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងតំ
បន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Luong Thanh Nghi
បានតាងនាមអោយគណៈកម្មាធិការអាស៊ាន ប្រចាំនៅ Canberra វាយតំលៃ
ខ្ពស់នូវការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ក្នុងទំនាក់ទំនងរវាងអាស៊ាន-អូស្ត្រាលីក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ទាំងខាង៖ សេដ្ឋកិច្ច នយោបាយវប្បធម៌
សង្គម។ លោក Luong Thanh Nghi ក៏បានសម្ដែងនូវគោលបំណងថា៖ រដ្ឋខាង
លិចអូស្ត្រាលីនឹងមានបណ្ដាសកម្មភាពជាក់ស្ដែងដើម្បីបង្កើនទំនាក៉ទំនងជាងទៀត ជាមួយក្នុងប្រទេសអាស៊ាននានា ក្នុងរយៈពេលខាងមុខនេះដែរ៕