ពិធីបង្ហូតទង់អាស៊ាននៅឡាវក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាបង្គើតសមាគមអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី១០ខែសីហា នៅក្រសួងការបរទេសឡាវនៅទីក្រុងវៀងច័ន្ទបានប្រព្រឹត្តទៅពិធីបង្ហូតទង់អាស៊ានយ៉ាងមហោឡារឹតក្នុងឱកាសរំលឹកខួប អនុស្សវរីយ៍លើកទី៥១នៃទិវាបង្កើតអាស៊ាន (8/8/1967 -8/8/2018)។
ពិធីបង្ហូតទង់អាស៊ាននៅឡាវក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាបង្គើតសមាគមអាស៊ាន - ảnh 1 ទិដ្ឋភាពនៃពិធីបង្ហូតទង់អាស៊ាននៅឡាវ

រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បានអញ្ជើញធ្វើអធិបតី ក្នុងពិធីនេះ និងមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជា សមាជិកអាស៊ានរួមទាំងបណ្តាប្រទេសដៃគូសន្ទនាប្រចាំនៅឡាវនិង តំណាងអង្គការអន្តរជាតិនានាផងដែរ។ ថ្លែងមតិក្នុងពិធីនេះ លោក  Saleumxay Kommasith បានសង្កត់ធ្ងន់លើភាពជោគជ័យរបស់អាស៊ាន ក្នុងរយៈ ពេលពាក់កណ្តាលសតវត្សកន្លងទៅ ហើយអះអាងថាទោះបីមាន ការ លំបាក និងការសាកល្បងក្តី ប៉ុន្តែតំបន់និងសហគមន៍អាស៊ាន នៅតែរក្សាបាន សន្តិភាព និងស្ថិរភាព ។ លោក Saleumxay Kommasith បាន ថ្លែងមតិថា៖ នាបច្ចុប្បន្នអាស៊ានជាអង្គការមួយដែលទទួលបាននូវភាព ជោគជ័យជាច្រើន បំផុតនៅលើពិភពលោក ហើយអាស៊ានមានតួនាទី ដ៏សំខាន់ក្នុងស្ថាបត្យកម្ម តំបន់បើកទូលំទូលាយ និងគ្របដណ្តប់ដោយ មានអាស៊ានជាស្នូល ហេតុដូច្នេះហើយប្រទេសឡាវមានក្តីសោមនស្ស រីករាយពេលដែលជាសមាជិកក្នុងគ្រួសារអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ