ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល
|
ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល |
(VOV)_នាយប់ថ្ងៃទី២៧សីហានៅទីក្រុងហូជីមិញ បានប្រារព្វឡើង ពិធីបដិ
សណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic ២០១៦ នៅ
ប្រទេសប្រេស៊ីល។ នេះគឺជាមហោស្រពកីឡាដែលវៀតណាមមានកីឡាករពិការចូល
រួមច្រើនបំផុតពីមុនមក ដោយមាន១១នាក់។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រី ក្រសួង
វប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖
“ យើងអាចជឿជាក់ថា៖ ក្រុមកីឡាករវៀតណាមអាចបង្កើតឡើងប្រការដ៏
អស្ចារ្យនៅ Paralympic លើកនេះដែរ។ ហើយយើងខ្ញុំសង្ឃឹមថា៖បណ្ដាកីឡាករខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទទួលបានស្នាដៃខ្ពស់បំផុត៕”