ពិធីបណ្ដែតប្រទីពលើទន្លេ Thach Han រំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី

(VOVWORLD) - ការបណ្ដែតប្រទីពលើទន្លេ Thach Han ជាសកម្មភាពជាប្រចាំរបស់ប្រជាជនក្នុងតំបន់និងលើទូទាំងប្រទេស។ 
ពិធីបណ្ដែតប្រទីពលើទន្លេ Thach Han រំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី - ảnh 1ការបណ្ដែតប្រទីពលើទន្លេ Thach Han។ (រូបថត៖ VOV) 

ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០) នាយប់ថ្ងៃទី៤ កក្កដា នៅឯមាត់ទន្លេ Thach Han បានប្រព្រឹត្តទៅនូវពិធីបណ្ដែតប្រទីព ក្នុងបំណងសម្ដែងនូវការដឹងគុណនិងរំលឹកវិញ្ញាណក្ខ័ន្ធរបស់បណ្ដាវីរយុទ្ធជនពលី ដែលបានប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស។ ពិធីនេះមានការចូលរួមរបស់អតីតយុទ្ធជន យុវជននិងប្រជាជនយ៉ាងច្រើនកុះករ។

ក្នុងអំឡុងពេល៨១ថ្ងៃនិងយប់នារដូវក្ដៅឆ្នាំ១៩៧២ យុទ្ធជនវៀតណាមរាប់ពាន់នាក់បានឆ្លងទន្លេ Thach Han ដោយមិនអើពើដល់គ្រោះថ្នាក់ ហើយបង្កើតឡើងរាល់យុទ្ធជ័យដ៏ភ្លឺស្វាង។ មានកុលបុត្រកុលធីតាជាច្រើនរបស់មាតុភូមិបានពលីជីវិតនៅលើទន្លេនេះ។ នាសព្វថ្ងៃ សង្គ្រាមបានកន្លងផុតទៅហើយ ទន្លេ Thach Han ត្រូវបានចាត់ទុកថា ជាឈាបនដ្ឋានដែលគ្មានផ្នូរ។

ការបណ្ដែតប្រទីពលើទន្លេ Thach Han ជាសកម្មភាពជាប្រចាំរបស់ប្រជាជនក្នុងតំបន់និងលើទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ ប្រជាជនពីគ្រប់ទិសទីតែងតែមកដល់ទីនេះដើម្បីសម្ដែងនូវការដឹងគុណចំពោះវីរយុទ្ធជនដែលបានលះបង់ជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ