ពិធីបុណ្យទុរេន Krong Pac លើកទី២ ដ៏ទាក់ទាញ
(VOVWORLD) - ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២ ខែកញ្ញា សកម្មភាពពិសេសៗ ជាច្រើននៅក្នុងពិធីបុណ្យបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងអ្នកទស្សនាបទច្រើនកុះករ។
ទិដ្ឋភាពនៃពិធីសម្តែងសិល្បៈ (រូបថត៖ VOV) |
ដោយប្រធានបទ “ផ្លែទុរេន Krong Pac - អភិវឌ្ឍន៍និងសមាហរណកម្ម” ពិធីបុណ្យ ទុរេន Krong Pac លើកទី ២ ឆ្នាំ ២០២៤ នៅខេត្ត Dak Lak បានបើកនាយប់ថ្ងៃទី ៣១ ខែសីហា។ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២ ខែកញ្ញា សកម្មភាពពិសេសៗ ជាច្រើននៅក្នុងពិធីបុណ្យបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងអ្នកទស្សនាបទច្រើនកុះករ។
នៅក្នុងពិធីនេះ ប្រជាជននិងអ្នកទស្សនាអាចរីករាយជាមួយកម្មវិធីសិល្បៈ បង្ហាញតាមរយៈរឿងប្រវត្តិសាស្ត្របង្កើតស្រុក Krong Pac ក៏ដូចជាការចាប់កំណើតនៃផ្លែទុរេននៅលើដី bazan ដ៏សម្បូរជីជាតិ។
ក្នុងឱកាសនេះក៏មានការរៀបចំកម្មវិធីដូចជា៖ ការប្រកួតប្រជែងកសិករដាំទុរេនពូកែ; ពិព័រណ៍ណែនាំផលិតផល OCOP (ឃុំមួយផលិតផលមួយ) និងសក្តានុពលកសិកម្មក្នុងមូលដ្ឋាន; ពិធីបុណ្យវប្បធម៌ និងម្ហូបអាហាររបស់បណ្តាជនជាតិនៅស្រុក Krong Pac; រីករាយទទួលទានធុរេននៅសួនច្បារនិងទស្សនាដើមទុរេនបុរាណ; សិក្ខាសាលាស្តីពីការកសាងនិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីទុរេនប្រកបដោយនិរន្តរភាពជាដើម៕