ពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ប្រព្រឹត្តទៅប្រកបដោយសប្បាយអ៊ូអរ

(VOVWORLD) - ក្នុងក្របខ័ណ្ឌពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ ទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម បានរៀបចំសកម្មភាពវប្បធម៌ ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន។ 
ពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ប្រព្រឹត្តទៅប្រកបដោយសប្បាយអ៊ូអរ - ảnh 1 នេះជាលើកទី៧ហើយដែលពិធីបុណ្យផ្កាក្ងោកក្រហម Hai Phong ត្រូវបានរៀបចំឡើង

ពិធីបុណ្យផ្កាក្ងោកក្រហមជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ជាប្រចាំឆ្នាំ នៃទីក្រុងហាយហ្វុងក្នុងអំឡុង៧ឆ្នាំកន្លងទៅ។ បណ្ដាសកម្មភាពលេចធ្លោដូចជា៖ កម្មវិធីប្រាស្រ័យវប្បធម៌ចំណីអាហារហាយហ្វង់ជាមួយប្រទេសដទៃ ពិព័រណ៍ដើមឈើលំអ ពិព័រណ៍សៀវភៅ កាសែត គំនូរសិល្បៈ កម្មវិធីសម្ដែងរបស់ក្រុមសិល្បៈជាតិនិងអន្តរជាតិ។ លោក Doan Van Hieu ពលរដ្ឋហាយហ្វង់មួយនាក់ បានសំណេះសំណាលថា៖

        “ទីក្រុងហាយហ្វង់កំពុងផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនហាយហ្វង់សប្បាយយ៉ាងក្រៃលែង។ សង្ឃឹមថា ទីក្រុងនឹងបន្តអភិវឌ្ឍន៍ ដើម្បីនាំមកនូវជីវភាពកាន់តែល្អប្រសើរសំរាប់ប្រជាជន”។

        ពិធីបុណ្យផ្កាក្ងោកក្រហមហាយហ្វង់២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ទី១៣ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ