ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០១៧ ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ
(VOVworld)-ក្រោយពីបានប្រព្រឹត្តិទៅអស់រយៈពេល ២ សប្ដាហ៍មក នាល្ងាចថ្ងៃ
១៧ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញបានបិទបញ្ចប់ហើយ ។ ពិធីបុណ្យនេះ
បានទាក់ទាញភ្ញៀវទេសចរប្រមាណ ៧០០០០ នាក់។ កម្មវិធីសម្ដែងសិល្បៈបិទបញ្ចប់
ព្រឹត្តិការនេះក្រោមប្រធានបទ អាវផាយវៀតណាមពោរពេញទៅដោយភាពទាក់ទាញ។
អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់កុងស៊ុល និងភរិយា ព្រមទាំងនិស្សិត
បរទេសមកពីប្រទេស ថៃ កូរ៉េខាងជើង ជប៉ុន និងអ៊ីតាលី។ ពិធីបុណ្យអាវផាយទីក្រុង
ហូជីមិញលើកទី ៤ ឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅដោយមានសកម្មភាពចំនួនជាង ១៣
។ ក្នុងនោះ ចាប់អារម្មណ៍បំផុតគឺការសម្ដែងអាវផាយដោយមានការចូលរួម ៣០០
នាក់នៅវិថីដើរថ្មើជើង Nguyen Hue ខ័ណ្ឌ ទី ១ ។ ទីក្រុងហូជីមិញក៏បានសម្រេចយក
ថ្ងៃ ទី ៣ ខែមិនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីបុណ្យអាវផាយ ដើម្បីទាក់ទាញភ្ញៀវ
ទេសចរមកទស្សនាទីក្រុងផងដែរ។