ពិធីបិទបញ្ចប់ការប្រកួតកីឡា Olympic ឆ្នាំ ២០១៦
|
ពិធីបិទបញ្ចប់ការប្រកួតកីឡា Olympic ឆ្នាំ ២០១៦ (VNA) |
(VOVworld) – ក្រោយរយៈពេល ១៦ ថ្ងៃធ្វើការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ នាព្រឹក
ថ្ងៃទី ២២ សីហា ពិធីបិទបញ្ចប់ការប្រកួតកីឡារដូវក្តៅ Olympic ឆ្នាំ ២០១៦ ត្រូវបាន
រៀបចំឡើងនៅកីឡាដ្ឋានជាតិ Macarana នៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល។
ពិធីបិទបញ្ចប់បានចាប់ផ្តើមជាផ្លូវការដោយការដង្ហែក្បួនរបស់ក្រុមកីឡាករមក
ពីប្រទេសចំនួន ២០៧ លើពិភពលោក។ បន្ទាប់នោះគឺពិធី ប្រគល់ជូនទង់ Olympic
សំរាប់ទីក្រុងតូក្យូរបស់ជប៉ុន ជាទីកន្លែងនឹងទទួលរៀប ចំការប្រកួតកីឡា Olympic
នាឆ្នាំ ២០២០ ខាងមុខ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានមានវត្ត
មានក្នុងពិធីនេះ។ ថ្លែងមតិនៅពិធីបិទបញ្ចប់ ប្រធាន គណៈកម្មាធិការកីឡា
Olympic ប៉្រេស៊ីលនិងជាប្រធានគណៈចាត់តាំង Olympic ឆ្នាំ ២០១៦ បានថ្លែង
អំណរគុណរដ្ឋាភិបាលប៉្រេស៊ីលនិងរដ្ឋអំណាចរួមជាមួយប្រជាពលរដ្ឋទីក្រុង Rio
de Janeiro បានរៀបចំការប្រកួតកីឡា Olympic លើកទី ៣១ ប្រកបដោយជោគ
ជ័យ។ កីឡាករបាញ់កាំភ្លើងវៀតណាម លោក Hoang Xuan Vinh ដណ្តើមបានមេ
ដៃមាសប្រវត្តិសាស្ត្រសំរាប់ខឿនកីឡា វៀតណាមក្នុង Olympic លើកនេះ៕