ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧
|
ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧ |
(VOV)_ នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាពចរា
ចរណ៍ជាតិ រួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិ
ធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧ និងរយៈពេលកំពូលអំពីធានាសណ្ដាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧។ ឆ្នាំ សុវត្ថិភាពចរាចរណ៍
២០១៧ ដោយមានប្រធានបទ៖ កសាងវប្បធម៌ចរាចរណ៍សំរាប់យុវជន និងកុមារ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើអោយគ្រប់
ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រជាជនតំបន់ ត្រូវអនុវត្តយ៉ាងម៉ត់ចត់សារាចរ
របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុង
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧៕