ពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវាបង្កើតសមាគមមិត្តភាពវៀតណាម-ឡាវ
|
ពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវាបង្កើតសមាគមមិត្តភាពវៀតណាម-ឡាវ (VOV) |
Vovworld-ពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវាបង្កើតសមាគមមិត្តភាពវៀត
ណាម-ឡាវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់សមិទ្ធិនៃសមាគម
មិត្តភាពវៀតណាមណាម-ឡាវក្នុងអំឡុង៤០ឆ្នាំកន្លងមក។ លោកមានបំណង
សមាគមនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការពង្រីកនិងបើកទូលាយរូប
សណ្ឋានសហប្រតិបត្តិការរវាងបណ្ដាដំបន់នៃប្រទេសទាំងពីរ បន្តយកចិត្តទុកដាក់
អប់រំជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រពៃណីទំនាក់ទំនងមិត្តភាពរវាងវៀត
ណាមនិងឡាវជាដើម។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់
គ្រឿងឥស្សារិយយសពលកម្មថ្នាក់ទី១របស់រដ្ឋជូនសមាគមមិត្តភាពវៀតណាម-
ឡាវ៕