(VOV)_ ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះការពារព្រំដែននិរតី ត្រូវបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុងហាណូយ ដោយ
មាន ការចូលរួមរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋ
សភាកម្ពុជា សម្ដេចហេងសំរិន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលកម្ពុជា លោកស្រីម៉ែន សំអន់ រួមជាមួយបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។ គោលដៅរបស់ពិធីមិទ្ទិញ
នេះ គឺកត់សម្គាល់ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏មហិមា ការជួយឧបត្ថម្ភដ៏ធំធេងរបស់
បក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម បណ្ដាកងកម្លាំងស្នេហាជាតិកម្ពុជាដែល
បានរំដោះប្រទេសជាតិ កំទេចរបបប្រលៃពូជសាសន៍ បើកចេញដំណាក់កាលថ្មី សំរាប់ប្រទេសកម្ពុជា។
ថ្លែងបទអន្តរកថានៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអះអាងថា៖មុននេះ៣៥ឆ្នាំ បន្ទាប់ពីសង្គ្រាម ប្រជាជនវៀតណាមនិងប្រជាជន កម្ពុជា មានគោលបំណងបានរស់នៅក្នុងសន្តិភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេស
ជាតិ។ ប៉ុន្តែពួកប៉ុលពត អៀងសារី ខៀវសំផន់ បានអនុវត្តគោលនយោបាយប្រលៃ ពូជសាសន៍នៅកម្ពុជា និងឈ្លានពានព្រំដែនខាងនិរតីរបស់វៀតណាម។ ក្នុងរយះ ពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ របបប៉ុលពតបានស្លាប់ប្រជាជនកម្ពុជាចំនួនជិត ៣លាន នាក់ បំផ្លាញចោលគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងរុញប្រជាជាតិកម្ពុជាប្រឈម
មុខនឹងគ្រោះមហន្តរាយប្រល័យជាតិ។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (http://tuoitre.vn/) |
ចំពោះវៀតណាម ពួសវាបានបំប្លែងប្រវត្តិសាស្ត្រ ប្រមូលផ្តុំកម្លាំងយោធា អនុវត្តការសង្គ្រាមឈ្លានពានព្រំដែននិរតីវៀតណាម។ ទៅដល់ទីណា ពួកវាបានបំ
ផ្លាញ ភូមិឃុំដល់ទីនោះ សម្លាប់មនុស្សយ៉ាងឃោរឃៅព្រៃផ្ស័យ រួមទាងអ្នកចាស់
នារី កុមារ រំលោភទៅលើឯករាជ្យអធិបតេយ្យភាព និងបូរណភាពដែនដីរបស់វៀត
ណាមដ៏ធ្ងន់ធ្ងរ។
ចំពោះសកម្មភាពឈ្លានពាននិងអំពើឃោរឃៅនោះរបស់របបប៉ុលពត ឆ្លើយតប
នឹងសេចក្ដីអំពាវនាវរបស់រណសិរ្យសាមគ្គីភាព សង្គ្រោះជាតិកម្ពុជា របស់ប្រជាជន
កម្ពុជា បក្ស រដ្ឋ ប្រជាជននិងកងទ័ពវៀតណាមបានអនុវត្តសិទ្ធិការពារដោយខ្លួន ឯងរបស់ខ្លួន បំបែករាល់សកម្មភាពឈ្លានពាន និងរួមជាមួយកងកម្លាំងប្រដាប់អាវុធ
ប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិនានា បានកំទេចរបប ប្រល័យពូជសាសន៍ នាថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានសង្កត់ធ្ងនថា៖
“ ជ័យជំនះប្រវត្តិសាស្ត្រនេះជាជ័យជំនះរួម ជាសេច្ចក្ដីសប្បាយរីករាយរួមរបស់
ប្រជា ជននៃប្រទេសទាំងពីរ ការពាររឹងមាំខឿនឯករាជ្យ អធិបតេយ្យភាព បូរណភាព
ដែន ដីសំរាប់កម្ពុជានិងវៀតណាម ជួយឧបត្ថម្ភប្រជាជនកម្ពុជារួចផុតពីរបបប្រល័យ ពូជសាសន៍ បើកចេញយុគសម័យថ្មីឯករាជ្យ សេរីភាព សន្តិសុខ អព្យាក្រិត និងអភិ
វឌ្ឍន៍របស់ប្រជាជនកម្ពុជា។”
ទន្ទឹមនឹងនោះ ប្រធានរដ្ឋ Truong Tan Sang ក៏បានអះអាងនូវគុណូបការដ៏ធំ
ធេងរបស់ យុទ្ធជនស្ម័គ្រចិត្ត កម្មាភិបាល អ្នកជំនាញការវៀតណាមដែលបានឆ្លង
កាត់ លើការលំបាកវេទនាក្នុងការតស៊ូ ការពារព្រំដែននិរតីរបស់មាតុប្រទេស និង ប្រកៀកស្មាជាមួយកងទ័ពនិងប្រជាជនកម្ពុជា ផ្តួលរលំរបបប្រល័យពូជសាសន៍
ប៉ុលពត សម្រេចកាតព្វកិច្ចអន្តរជាតិ។
“ ចំណងសាមគ្គីភាពក្នុងការតស៊ូរ រវាងប្រជាជននៃប្រទេសទាំងពីរនឹងត្រូវបានប្រវត្តិសាស្ត្រកត់សម្គាល់ និងគ្មានកម្លាំងណាអាចបំប្លែងបានឡើយ។ សវនការ វិសាមញ្ញក្នុងប្រព័ន្ធតុលាការបស់កម្ពុជា (ECCC)ដែលទទួលបានការគាំទ្រពីអង្គការ
សហប្រជាជាតិកំពុងកាត់ទោសចំពោះមេដឹកនាំនៃរបបប៉ុលពត ជាសក្ខីភាពដ៏រស់
រវើក អះអាងនូវយុត្តិធម៌ និងការជួយមិនលំអៀង ស្មោះស្ម័គ្ររបស់កងទ័ពស្ម័គ្រចិត្ត
វៀត ណាមនៅកម្ពុជា ពីឆ្នាំ១៩៧៩-១៩៨៩។”
|
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន (http://tuoitre.vn/) |
តាងនាមអោយថ្នាក់ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ថ្លែងមតិនៅក្នុងពិធី
នេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន បានអះអាង៖
“ ការជួបប្រជុំថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់។ បក្ស រដ្ឋ និងប្រជាជន
វៀតណាម បានមានពលីកម្មលើគ្រប់វិស័យ ដើម្បីការស្ដាឡើងវិញរបស់កម្ពុជា និង នេះក៏គឺជាឱកាសដើម្បីប្រជាជនកម្ពុជាយើងខ្ញុំសម្ដែងនូវទឹកចិត្តគោរព និងការដឹង
គុណជានិច្ចចំពោះការជួយឧបត្ថម្ភកងទ័ពស្ម័គ្រចិត្តវៀតណាម និងប្រទេសមិត្តមួយ
ចំនួនលើពិភពលោក បានជួយឧបត្ថម្ភប្រជាជនកម្ពុជា។ ជាការពិតគឺប្រសិនបើគ្មាន ពលីកម្មដ៏ខ្ពង់ខ្ពស់នេះរបស់កងទ័ពវៀតណាម គឺប្រជាជនកម្ពុជាយើងខ្ញុំ គ្មានទិវា
ជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី៧មករាឆ្នាំ១៩៧៩ទេ៕”