ពិធីរំលឹកខួបទី៥៣នៃទិវាឯករាជ្យជាតិសាធារណៈរដ្ឋសិង្ហបុរី

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែសីហា សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជិមីញ (HUFO) និងសមាគមមិត្តភាពវៀតណាម-សិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ (VSFA) បានរៀបចំការជួបជុំគ្នានៅក្នុងឱកាសរំលឹកខួបលើកទី៥៣នៃទីវាឯករាជ្យជាតិ សាធារណរដ្ឋសិង្ហបុរី (9/8/1965-9/8/2018)។
ពិធីរំលឹកខួបទី៥៣នៃទិវាឯករាជ្យជាតិសាធារណៈរដ្ឋសិង្ហបុរី - ảnh 1 ប្រធានអគ្គស្ថានកុងស៊ុលសាធារណរដ្ឋសិង្ហបុរី លោកស្រី Siu Lin ថ្កែងមតិក្នុងពិធី

ក្នុងពិធីនេះ ប្រធាន VSFA លោក Nguyen Ngoc Hoa បានសំដែងនូវសេចក្តី សោមនស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងវៀតណាមនិង សិង្ហបុរី  ហើយលោកក៏មានគោលបំណងចង់ឲ្យបន្តទទួលនូវកិច្ចសហប្រតិបត្តិ ការបន្ថែមទៀតពីអគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅវៀតណាម សមាគមសហគ្រាស សិង្ហបុរី និងសហគមន៍អាណិកជនសិង្ហបុរី ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្នារវាង ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជនទីក្រុងហូជីមិញនិងប្រជាជនសិង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ