ពិធីរំលឹកខួបលើកទី៣០នៃជ័យលាភី Kovalevskaia និងពិធីប្រគល់រង្វាន់២០១៥

ពិធីរំលឹកខួបលើកទី៣០នៃជ័យលាភី Kovalevskaia និងពិធីប្រគល់រង្វាន់២០១៥ - ảnh 1
សាស្ត្រាចារ្យរងបណ្ឌិត Dang Thi Cam Ha និងវេជ្ជបណ្ឌិត
Pham Thi Ngoc Thao ក្នុងពិធីទទួលជ័យលាភី Kvalevskaia


(VOVworld)-ក្នុងឱកាសរំលឹកទិវានារីអន្តរជាតិថ្ងៃទី៨មិនា នាព្រឹកថ្ងៃ៦មិនា នៅ
ទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី
៣០ នៃជ័យលាភី Kovalevskaia និងប្រគល់រង្វាន់ Kovalevskaia ២០១៥។

        អ្នកវិទ្យាសាស្ត្រទទួលបានជ័យលាភី Kovalevskaia ឆ្នាំ២០១៥គឺសាស្ត្រា​ចារ្យរង
បណ្ឌិត Dang Thi Cam Ha នៅបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
ដែលជាម្ចាស់សំណង់ស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន និងវេជ្ជបណ្ឌិត Pham Thi Ngoc Thaoនាយិការរងមន្ទីពេទ្យ Cho Ray ទីក្រុងហូជីមិញ ដែលបានស្គាល់ដល់ដោយ
សំណង់ ស្រាវជ្រាវអំពីបច្ចេកទេសលាងឈាមទំ នើបក្នុងការសង្រោះបន្ទាន់ ។ ថ្លែង មតិក្នុងពិធីនេះសមាជិកការិយាល័យនយោ បាយ និងជាប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំមានបំណងថា បុគ្គលនិងសមូហភាពដែលបានទទួលជ័យលាភីលើកនេះ អ្នកវិទ្យាសាស្ត្រជានារីវៀតណាមនឹងខំប្រឹងប្រែងថែមទៀតលើវិស័យស្រាវជ្រាវ រួម ចំណែកបង្កើនគុណភាពផលិតកម្មជម្រុញនូវវឌ្ឍនភាពសង្គម គុណភាពនៃជីវភាព រស់នៅនិងជាពិសេសគឺគុណភាពប្រភពធនធានមនុស្ស”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ