ពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងប្រគល់ពានរង្វាន់ Ly Tu Trong

ពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងប្រគល់ពានរង្វាន់ Ly Tu Trong  - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញចុលរួមក្នុងពិធី
(រូបថតៈ Tienphong)


(VOVworld)-នាយប់ថ្ងៃទី២៥មិនានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញថ្ងៃទី២៦មិនានិងប្រគល់ពានរង្វាន់ Ly Tu Trong ឆ្នាំ២០១៦។ អញ្ជើញ
ចូលរួមក្នុងពិធីនេះ  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានជូនអំណោយអនុស្សាវរីយ៍និងផ្កាជូនពរដល់សមាជិកសម្ព័ន្ធយុវជនទូទាំង
ប្រទេស។ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយបានអះអាងថា ៖

        “សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញត្រូវលើកទឹកចិត្តយុវជនឲ្យថែរក្សាបំណង
ប្រាថ្នា បង្កើតអាជីព និងធ្វើជាម្ចាស់សំណង់វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ព្រមទាំង
រៀបចំ ចលនាយុវជនស្ម័គ្រចិត្តឲ្យបានទូលំទូលាយនិងស៊ីជម្រៅសំដៅកសាងនិង
ការពារមាតុប្រទេស។ ទន្ទឹមជាមួយគ្នានោះ សម្ព័ន្ធយុវជនត្រូវរៀបចំឲ្យយុវជនចូល
រួមអនុវត្តនូវកម្មវិធី នៅតំបន់ឆ្ងាយដាច់ស្រយាល សំដៅបង្កើតឡើងនូវផលិតផល
ជាក់ស្តែងគូស សញ្ញានៃចំណេះដឹង និងការច្នៃប្រឌិតរបស់យុវជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ