ពិធីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី
(VOVWORLD) -នាយប់ថ្ងៃទី២៦ ខែមីនា នៅរដ្ឋធានី Kuala Lumpur នៃប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាង វៀតណាមនិងម៉ាឡេស៊ីនិង (ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៨) ។
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានសម្តែងក្តីសប្បាយរីករាយចំពោះលទ្ធផលដ៏ធំធេងដែលប្រទេស ទាំងពីរសម្រេចបានក្នុងរយៈពេល ៤៥ កន្លងទៅ។
ពិធីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី |
រដ្ឋមន្ត្រីខុទ្ទកាល័យរដ្ឋាភិបាលម៉ាឡេស៊ី លោក Shahidan bin Kassim និង អគ្គលេខាធិការរងនៃ ក្រសួងការបរទេសម៉ាឡេស៊ី លោក Nushirwan Zainal Abidin បានឲ្យដឹងថា ទំនាក់ទំនងរវាង ម៉ាឡេស៊ីនិងវៀតណាមបាននាំមកនូវ ផលប្រយោជន៍មិនត្រឹមតែសំរាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែម ទាំងបណ្តាប្រទេសក្នុងអាស៊ានទៀតផង។ លោកទាំងពីររូបនេះជឿជាក់ថានាពេលខាងមុខទំនាក់ទំនង នៃភាគីពីរនឹងបន្ត អភិវឌ្ឍ ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទសទាំងពីរ ដែលរួមចំណែក ក្នុងការពង្រឹង សន្តិភាព ស្ថិរភាព និង វិបុលភាព ក្នុងតំបន់និងពិភពលោកផងដែរ៕