ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើក្រុមហ៊ុនសារជីវកម្មញ Vietgazprom

(VOV World) - នាយប់ថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន
រុស្ស៊ី Gazprom និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម PetroVietnam បានគួបផ្សំរៀបចំ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើក្រុមហ៊ុនសារជីវកម្មញគ្រប់គ្រងរួម
Vietgazprom (JOC Vietgazprom)។ ក្រៅពីគោលដៅរុករក ធ្វើអាជីវកម្មនិង ប្រេងឧស្ម័ន
ការបង្កើតរបស់ក្រុមហ៊ុន JOC Vietgazprom (ថ្ងៃទី ២១ មិថុនា ឆ្នាំ ២០០២) គឺជាជំហាន
ដំបូងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ច
សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ-បចេ្ចកវិទ្យារវាងរុស្ស៊ី
និងវៀតណាម។ វាយតំលៃអំពីសមិទ្ធិដែលភាពគីទាំង ២ ទទួលបានក្នុងរយៈពេល ១០
ឆ្នាំកន្លងទៅ អគ្គនាយកក្រុមហ៊ុន JOC Vietgazprom លោក  Valery Petrenko បានឲ្យដឹង
ថា៖ 
 “តាំងពីឆ្នាំ ២០០២ មក លទ្ធផលក្នុងការងាររុករកប្រេឧស្ម័ននៅតំបន់ខ្ពងរាបបាតសមុទ្រ
វៀតណាម ដែល  Vietgazprom ទទួលបានគឺគួរឲ្យកត់សំគាល់។ ជាពិសេសគឺការរកឃើញ
នូវអណ្ដូងប្រេងចំនួន ៤ នៅអណ្ដូងរ៉ែ Bao Vang និង Bao Den។ ការរកឃើញនេះ មិនត្រឹម
តែ ផ្តល់ប្រភពថាមពលបំរើតំរូវការក្នុងតំបន់ ប៉ុណ្ណោះទេថែមទាំងគឺជាមូលដ្ឋានឲ្យការ
អាភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរុស្ស៊ីនិងវៀតណាមលើវិស័យថាម
ពល ទៀតផង”៕



ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើក្រុមហ៊ុនសារជីវកម្មញ Vietgazprom - ảnh 1
អគ្គនាយកក្រុមហ៊ុន JOC Vietgazprom លោក  Valery Petrenko (Image: Vietgazprom)


ប្រតិកម្មទៅវិញ

ផ្សេងៗ