ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាបង្កើតអគ្គស្នងការនយោបាលនៃក្រសួង នគរបាលវៀតណាម
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាបង្កើតអគ្គស្នងការនយោបាលនៃក្រសួង នគរបាលវៀតណាម (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី
៣៥ ទិវាបង្កើតអគ្គស្នង ការនយោបាយនៃក្រសួងនគរបាលវៀតណាម (ថ្ងៃទី
១៨ មិថុនា) និងប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី ១ សំរាប់អគ្គស្នង
ការនយោបាយនៃក្រសួងនគរបាលប្រជាជន វៀតណាម។ ថ្លែងមតិនៅពិធីនេះ
ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមបានវាយតំលៃ
ភារកិច្ចកសាងកំលាំងនគរបាលប្រជាជនដើរតួនាទីសំខាន់ណាស់ក្នុងការងារ
នគរបាលសម្រេចគុណភាពប្រសិទ្ធភាពធានាសន្តិសុខជាតិ រក្សាស្ថិរភាពសណ្តាប់
ធ្នាប់សុវត្ថិភាពសង្គម។ ឧត្តមសេនីយ៍ឯក To Lam បានបណ្ជាណែនាំអគ្គស្នង
ការនយោ បាយនគរបាលប្រជាជននិងអង្គភាពទាក់ទិននានាគប្បីក្តាប់
ជាប់ភារកិច្ចនយោបាយក្នុង សម័យកាលនិមួយៗដើម្បីម្ចាស់ការផ្តល់យោបល់
ជូនគណៈកម្មាធិការបក្សនគរបានមជ្ឈឹម ក្រសួងនគរបាលចេញផ្សាយគោល
មាគ៌ារការផ្តួចផ្តើមគំនិតនិងវិធានការមានចរិតសារវន្តយុទ្ធសាស្ត្រ អំពីការ
ងារនយោបាយ កសាងកំលាំងក្នុងផ្នែកទាំងមូល។ ថ្លែងមតិនៅពិធីនេះ ឧត្តម
សេនីយ៍ឯក Bui Van Nam អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានស្នើរឲ្យ
កម្មាភិបាលផ្នែកនគរបន្តសម្រេចល្អភារកិច្ចដែលត្រូវបានប្រគល់ នាយកដ្ឋាន
ការពារនយោបាយទី ២ គប្បីជ្រួតជ្រាបដ៏ជ្រាលជ្រៅនិងអនុវត្តយ៉ាងម៉ត់ចត់
គោលមាគ៌ារការផ្តួចផ្តើមគំនិតរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ
អំពីកិច្ចការពារសន្តិសុខជាតិឲ្យបានរឹងមាំថែមទៀត៕