ពិធិរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នៃទិវាសម្រេចវិថីសភមង្គល
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_នាយប់ថ្ងៃទី២០ មិនា នៅទីក្រុង Ha Giang បានប្រព្រឹត្តពិធីរំលឹកខួបអនុស្សា
វរីយ៍លើកទី៥០នៃទិវាសម្រេចរួចរាល់វិថីសុភមង្គល។ ពិធីនេះបានលើកដម្កើងចំពោះ
ការរួមវិភាគដ៏ធំធេងរបស់បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្ត របស់ខេត្ត ៖ Ha Giang,
Tuyen Quang, Thai Nguyen, Cao Bang, Bac Kan, Lang Son, Hai Duong, Nam Dinh
ក្នុងការកសាងផ្លូវពីទីរួមខេត្ត Ha Giang ទៅកាន់ស្រុកព្រៃភ្នំឆ្ងាយដាច់ស្រយាលចំ
នួន៤ នៅភាគខាងជើងវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Ha Giang ត្រូវខំប្រឹងប្រែង
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដ៏ចីរភាព៖
“ ខ្ញុំស្នើគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម បណ្ដាតំបន់ អង្គភាពអាជីវកម្ម វិនិយោ
គិននៅក្នុងនិងក្រៅប្រទេសបន្តយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួល ជួយ
ឧបត្ថម្ភខេត្ត Ha Giang និយាយដោយឡែក និងតំបន់ភាគពាយ័ព្យនិយាយរួម។
តាមនោះ ពង្រីកសក្ដានុភាព ឧត្តមភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សកម្ម
កាត់បន្ថយភាពក្រីក្រ កសាងជីវភាពរស់នៅសុខសាន្តត្រាណ សុភមង្គល សម្បូរធូធារ៕”