ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឆែក
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឆែក |
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំ
នាក់ទំនងការទូតវៀតណាម-ឆែក នាព្រឹកថ្ងៃទី៣ កុម្ភះ នៅទីស្នាក់ការសភាឆែក
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសនេះ លោក Truong Manh Son បានសង្កត់
ធ្ងន់ថា៖ ទំនាក់ទំនងការទូតរវាងវៀតណាមនិងឆែក ត្រូវបានពង្រឹងនិងពង្រីកជានិច្ច
ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ។វៀតណាមមានគោលបំណងបង្កើនការយល់ដឹង ទំ
នុកទូកចិត្តគ្នាទៅវិញទៅមកជាមួយសាធារណរដ្ឋឆែក ជំរុញនិងធ្វើស៊ីជំរៅថែមទៀត
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ ឆ្នាំ២០១៥ បានប្រកាសជាឆ្នាំ
វប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែក។ រីឯ ប្រធានសភាឆែក Jan Hamacek បាន
ចាត់ទុកថា៖ រឿងអំពីការរួមរស់នៅរវាងប្រជាជនវៀតណាមនិងឆែកគឺសំខាន់ណាស់។
នៅក្នុងក្របខ័ណ្ឌពិធីនេះ នៅមានបណ្ដាកម្មវិធីសម្ដែងសិល្បះពោពេញទៅដោយអត្ត
សញ្ញាណវប្បធម៌ជនជាតិវៀតណាម និងការតាំងពិព័រណ៌រូបថត ស្ដីអំពី៖ទំនាក់ទំនងប្រពៃណីវៀតណាម-ឆែក ទឹកដីនិងមនុស្សវៀតណាម…លៗ