ពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាចូលមាយុ ព្រះមហាក្សត្រ និងបុណ្យជាតិ ជប៉ុន
(VOV)_នាយប់ថ្ងៃទី ១១ ធ្នូ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាចូលមាយុ ព្រះមហាក្សត្រ និងបុណ្យជាតិ ជប៉ុន ( ថ្ងៃទី ២៣ ធ្នូ ឆ្នាំ ១៩៣៣ -ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១២)។ នៅទីនជ ដំណាងគ្រប់រូបបានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោ ក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងជប៉ុន។ តាមនោះ ពីដើមឆ្នាំមក ជប៉ុនបានក្លាយទៅជា វិនិយោគិន លេខ ១ នៅវៀតណាម ជាមួយទុនសរុប ត្រូវបានចុះហត្ថលេខា ឡើងដល់ ២៩ ពាន់លានដុល្លារអាមេរិក និងគំរោងការជាង១៧០០ គំរោងត្រូវបានអនុវត្ត។ លោក Hida Harumitsu អគ្គកុងស៊ូលជប៉ុន ប្រចាំនៅទីក្រុងហូជីមិញបានអោយដឹងថា÷
“ ឆ្នាំ ២០១៣ ត្រូវបានកំណត់ថា÷ឆ្នាំ មិត្តភាពជប៉ុន-វៀតណាម សំដៅ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ជាមួយសកម្មភាពជួបប្រាស្រ័យជាច្រើន។ ខ្ញុំជឿជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត ក្នុងរយះពេលខាងមុខនេះ៕”
|
ពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាចូលមាយុ ព្រះមហាក្សត្រ និងបុណ្យជាតិ ជប៉ុន (http://japanest.com) |