ពិធីអុជធូបរំលឹកខួបលើកទី ៥៥ នៃទិវាមរណភាពរបស់លោកប្រធានហូជីមិញនៅប្រទេសបារាំង
Manh Ha/VOV-ប៉ារីស -  
(VOVWORLD) - ដើម្បីអនុវត្តនូវមរតកសាសន៍របស់លោកប្រធានហូជីមិញនិងបំណងប្រាថ្នារបស់បុព្វការីជន លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអំពាវនាវដល់បុគ្គលិករបស់ស្ថានទូតនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅបារាំង ត្រូវសាមគ្គីនិងសម្របសម្រួលរួមគ្នាអនុវត្តប្រកបដោយជោគជ័យនូវការងារដែលបានដាក់ចេញ រួមវិភាគទានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទិវាមរណភាពរបស់លោកប្រធានហូជី មិញ (២ កញ្ញា ១៩៦៩-២ កញ្ញា ២០២៤) និងខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) នាថ្ងៃទី ៣១ សីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំង លោក Dinh Toan Thang, លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh - ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅបរិវេណស្ថានទូតវៀតណាមប្រចាំទីក្រុងប៉ារីសនិងអញ្ជើញទៅឧទ្យាន Montreau ក្នុងទីក្រុង Montreuil ដើម្បីដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ។
ដើម្បីអនុវត្តនូវមរតកសាសន៍របស់លោកប្រធានហូជីមិញ និងបំណងប្រាថ្នារបស់បុព្វការីជន លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអំពាវនាវដល់បុគ្គលិករបស់ស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅបារាំង ត្រូវសាមគ្គីនិងសម្របសម្រួលរួមគ្នាអនុវត្តប្រកបដោយជោគ ជ័យនូវការងារដែលបានដាក់ចេញ រួមវិភាគទានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅបារាំង លោក Kham-Inh Khitchadeth អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម (រូបថត៖ Manh Ha/VOV) |
មុននោះ នៅព្រឹកថ្ងៃទី ៣១ សីហា ស្ថានទូតវៀតណាមប្រចាំនៅប្រទេស បារាំងបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតឡាវប្រចាំ នៅប្រទេសបារាំង លោក Kham-Inh Khitchadeth អញ្ជើញមកអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឯកអគ្គរដ្ឋទូត Kham-Inh Khitchadeth បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនទាំងពីរត្រូវបន្តពង្រឹងនិងអភិវឌ្ឍន៍; សង្ឃឹមថា ស្ថានទូតទាំងពីរនឹងបន្តរក្សាប្រពៃណីល្អនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានអះអាងថា លោកនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដ៏មានតម្លៃនិងរឹតបន្តឹងទំនាក់ទំនងនេះកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
Manh Ha/VOV-ប៉ារីស