ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញានៅប្រទេសប៉ាគីស្ថាន
Phan Tung/VOV-New Delhi -  
(VOVWORLD) - នាល្ងាចថ្ងៃទី ៣០ ខែសីហា នៅរដ្ឋធានី Islamabad ស្ថានទូតវៀតណាមប្រចាំនៅប៉ាគីស្ថានបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ាគីស្ថាន លោក Pham Anh Tuan ថ្លែងក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧៩ នៅរដ្ឋធានី Islamabad នាល្ងាចថ្ងៃទី៣០ ខែសីហា (រូបថត៖ VOV) |
អញ្ជើញចូលរួមក្នុងពិធីនេះ មានភ្ញៀវជិត ២០០នាក់ ដែលជាតំណាងក្រសួងការបរទេសប៉ាគីស្ថាន តំណាងក្រសួង ស្ថាប័នមួយចំនួន នៃប្រទេសសាមី ឯកអគ្គរដ្ឋទូត តំណាងការទូតនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិ ព្រមទាំងមិត្តភ័ក្តិ និងធុរកិច្ចវៀតណាមមួយចំនួនធំរបស់ប៉ាគីស្ថាន។
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ាគីស្ថាន លោក Pham Anh Tuan បានពិនិត្យឡើងវិញនូវសមិទ្ធិផលធំៗដែលវៀតណាមសម្រេចបានក្នុងការងារការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; អះអាងថា វៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនង; សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។ វៀតណាមសព្វថ្ងៃបានក្លាយជាប្រទេសស្វាហាប់ សម្បូរទៅដោយសក្តានុពលអភិវឌ្ឍន៍ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់សហ គមន៍អន្តរជាតិ។
តំណាងរដ្ឋាភិបាលប៉ាគីស្ថាន ធុរកិច្ច និងសមាគមមិត្តភាពអញ្ជើញចូលរួមពិធីអបអរសាទរ (រូបថត៖ VOV) |
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែ យកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប៉ាគីស្ថានលើវិស័យជាច្រើន ជាពិសេស គឺនយោបាយ ការទូតនិងសេដ្ឋកិច្ច។ ស្ថានទូតវៀតណាមប្រចាំនៅប៉ាគីស្ថានតែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរធុរកិច្ចមកពីប្រទេសទាំងពីរ; ផ្តល់ព័ត៌មាន តភ្ជាប់និងឧបត្ថម្ភអាជីវកម្មដើម្បីសិក្សាធ្វើអាជីវកម្ម សហប្រតិបត្តិការក្នុងការនាំចេញនិងនាំចូលក្នុងប្រទេសទាំងពីរ៕
Phan Tung/VOV-New Delhi