ពូនជ្រុំទំនាក់ទំនងមិត្តភាព វៀតណាម-ឡាវ-កម្ពុជា

(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួបប្រាស្រ័យអតីតយុទ្ធជនស្ម័គ្រចិត្តនិងអតីតអ្នកជំនាញវៀតណាមនៅប្រទេសមិត្តកម្ពុជា ជាមួយនិស្សិតកម្ពុជា និងឡាវដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។  

អញ្ជើញចូលរួមពិធីនេះ មានលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា និងលោក Phonesy Buonmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះ គណៈប្រតិភូបានចំណាយពេលមួយនាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធ អំពីជីវិត អាជីព និងគំរូដ៏ថ្លៃថ្លារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។

នៅក្នុងជំនួបនេះ និស្សិតឡាវ និងកម្ពុជាបានស្តាប់ការចែករំលែកអំពីបណ្តាខែឆ្នាំដែលបានរស់នៅ ប្រយុទ្ធ និងរួមចំណែកជាមួយកងទ័ពនិងប្រជាជនកម្ពុជា និងឡាវដណ្ដើមឯករាជ្យ និងសេរីភាព។

ពូនជ្រុំទំនាក់ទំនងមិត្តភាព វៀតណាម-ឡាវ-កម្ពុជា - ảnh 1ឧត្តមសេនីយ៍ទោ Luu Phuoc Luong អតីតមេបញ្ជាការរងទទួលបន្ទុកកិច្ចការនយោបាយនៃយោធភូមិភាគទី៩ អតីតអនុប្រធានគណៈកម្មការដឹកនាំតំបន់ណាមបូខេងលិចបានចូលរួមក្នុងជំនួបនេះ។ រូបថត៖ T.P/VOV

កម្មវិធីនេះបានជួយនិស្សិតឡាវ និងកម្ពុជាយល់កាន់តែច្បាស់អំពីមនោសញ្ចេតនាល្អប្រសើរវាងប្រទេសទាំងបី រួមចំណែកកសាងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ឡាវ-កម្ពុជា។ មិត្ត Souphaphone Senhane និស្សិតឡាវដែលកំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ក្នុងទីក្រុងហូជីមិញបានសម្តែងថា៖

“ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះការលះបង់ដើម្បីប្រជាជននិងប្រទេសជាតិរបស់ជំនាន់មុនៗ ដើម្បីមានឯករាជ្យដូចសព្វថ្ងៃនេះ។ ខ្ញុំបានរស់នៅប្រទេសវៀតណាមរយៈពេល ២ ឆ្នាំហើយ ហើយអ្វីដែលខ្ញុំចូលចិត្តបំផុតគឺប្រជាជនវៀតណាម មានភាពរួសរាយរាក់ទាក់ណាស់។ ក្នុងការសិក្សា អ្នកគ្រូហាក់ដូចជាម្ដាយទីពីររបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍យ៉ាងដូច្នេះ ពីព្រោះអ្នកគ្រូមានការគាំទ្រនិងយកចិត្តទុកដាក់ខ្លាំងណាស់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ