ពន្លឿនការវិនិយោគ៖ “វៀតណាម - គោលដៅវិនិយោគរបស់អ្នក” នៅសិង្ហបុរី
(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា នៅប្រទេសសិង្ហបុរី ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទ ពន្លឿនការវិនិយោគ៖ “វៀតណាម - គោលដៅវិនិយោគរបស់អ្នក”។ សន្និសីទនេះបានទាក់ទាញការចូលរួមពីតំណាងទីភ្នាក់ងាររដ្ឋរបស់សិង្ហបុរី ជាមួយសហគ្រាសនិងវិនិយោគិនចំនួនជាង ៣០០នាក់ មកពីសិង្ហបុរី និងប្រទេសជាច្រើនក្នុងតំបន់។
ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចសិង្ហបុរី និងបណ្តាប្រទេស នឹងនរចិត្តធ្វើការវិនិយោគ ឬពង្រីកការវិនិយោគនិងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និសីទនេះគឺជាវេទិកាតភ្ជាប់ បើកចេញឱកាសកាន់តែធំ កាន់តែមានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសហគ្រាស និងមូលនិធិវិនិយោគ៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីជំរុញការវិនិយោគហិរញ្ញវត្ថុរបស់សិង្ហបុរីចូលមកវៀតណាម តាមរយៈអាជីវកម្ម បណ្តាអង្គការមូលបត្រ ក៏ដូចជាតាមរយៈវិនិយោគិន មកបណ្តាក់ទុននៅវៀតណាមសំដៅប្រមូលផ្តុំធនធានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ពាណិជ្ជកម្ម ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់វៀតណាម ” ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc អញ្ជើញជាអាធិបតីនៃសន្និសីទ។ រូបថត៖ VOV |
សន្និសីទបានចំណាយពេលភាគច្រើនសម្រាប់អង្គភាពអាជីវកម្មនិងដៃគូវិនិយោគធំៗនៅវៀតណាមនិងសិង្ហបុរី ដើម្បីបង្ហាញពីឱកាសសហប្រតិបត្តិការវិនិយោគក្នុងទីផ្សារវៀតណាម។ ចូលរួមសន្និសីទនេះ លោក Yeo Wee Yap នាយកប្រតិបត្តិ SEATOWN Group ជាសារជីវកម្មដែលមានសកម្មភាពវិនិយោគរយៈពេលវែងនៅវៀតណាមជាមួយទុនវិនិយោគបច្ចុប្បន្នប្រហែល ៥០០-៦០០ លានដុល្លារអាមេរិក បានធ្វើអត្ថាធិប្បាយថា វៀតណាមជាគោលដៅវិនិយោគដ៏គួរឲ្យទាក់ទាញមួយ ព្រោះមានកម្លាំងពលកម្មនៅក្នុងដំណាក់កាលប្រជាជនមាសនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលសម្រាប់សកម្មភាពអាជីវកម្មរបស់សហគ្រាស៕