|
ពិព័ណ៏គំនូរនឹងបញ្ចាំងខ្សែភាពយន្តគំនូរជីវចលវៀតណាមនៅបារាំង |
VOV- មជ្ឈមណ្ឌលវប្បធម៏វៀតណាមនៅបារាំងទើបនឹងរៀបចំបើកពិព័ណ៏
គំនូររបស់ឳពុកនឹងកូនប្រុសសិល្បះករប្រជាជន Ngo Manh Lan នឹងNgo Duc
Lam ព្រមទាំងរៀបចំបញ្ចាំងបណ្តាខ្សែភាពយន្តគំនូរជីវចលឆ្នើមចំនួន៦ចំណង
ជើង ដឹកនាំដោយសិល្បះករប្រជាជនNgo Manh Lan ទៀតផង។ក្នុងនោះមាន
ខ្សែភាព យន្ត“កូនឆ្មា” “បណ្តាអាវរងារ” “សត្វគ្រលេងគ្រលោងចេះនិយាយ”
“ រឿង ព្រះ Giong” ។ល។ សិល្បះករប្រជាជនNgo Manh Lan ចែករំលែកថា៖
“បណ្តាខ្សែភាពយន្តស្តីពីសត្វ ប្រវត្តិសាស្រ្ត រឿងព្រេង។ល។សុទ្ធតែ សំដៅជួយដល់ប្អូនៗមានការយល់ដឹងអំពីការរស់នៅដ៏ល្អជាង។ក្រៅពីនោះពេលបើកពិព័ណ៏នេះយើងខ្ញុំក៏មានបំណងឧទ្ទេសនាមអំពីខឿនសិល្បះរបស់ វៀតណាមដែលមានតាំងពីមុននេះ៥០ឆ្នាំ”។
នៅពិព័ណ៏នេះក៏ដាក់តាំងបង្ហាញបណ្តាគំនូរវាសដែលសិល្បះករNgo
Manh lan បានគូរក្នុងដំណាក់កាលពីយុទ្ធនាការ Dien Bien Phu ដល់ការតស៊ូ ប្រឆាំងចក្រពត្តអាមេរិក។ចូលរួមពិព័ណ៏ក៏មានគំនូរព័ណ៏នឹងគំនូរប្រេង
របស់ វិចិត្តករNgo Duc Lam -កូនប្រុសសិល្បះករប្រជាជនNgo Manh Lan
ពណ៍នា ពីជីវិតរស់នៅនៅតំបន់ជនបទវៀតណាមដែរ៕