ពិភពលោកកំពុងប្រឈមមុខនឹងរលកទី ៥ នៃវិបត្តិបំណុល

(VOVWORLD) - នេះជាការវាយតម្លៃរបស់ប្រធានធនាគារពិភពលោក (WB) លោក David Malpass នាំចេញនសថ្ងៃទី៧ ខែតុលា។

យោងតាមប្រធានធនាគារពិភពលោក ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំឱ្យប្រទេសជាច្រើន ត្រូវកម្ចីហិរញ្ញវត្ថុកាន់តែច្រើន ហើយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ប្រទេសជាច្រើនកំពុងប្រឈមមុខ ឬមានហានិភ័យជំពាក់បំណុល ក្នុងបរិបទដែលអតិផរណាសកល និងអត្រាការប្រាក់កើនឡើងខ្ពស់។ លោក David Malpass បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ការឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ប្រទេសដែលកំពុងរងការលំបាក់ ក៏ដូចជាមានតម្លាភាពបន្ថែមទៀតអំពីប្រាក់បំណុល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ