ព្យុះ Molave បោកបក់យ៉ាងដំណំលើបណ្តាខេត្តភាគកណ្តាលវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។ ដំបូលផ្ទះរាប់រយខ្នងត្រូវរងការបំផ្លាញ ដើមឈើរលំ ហើយអគ្គិសនីត្រូវកាត់ផ្តាច់នៅកន្លែងជាច្រើន។
នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។ |
នារសៀលថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបោកបក់ចូលដីគោកនៃបណ្តាខេត្ត Quang Nam និង Quang Ngai បណ្តាលឱ្យមានរលកនិងខ្យល់យ៉ាងខ្លាំង។ ដំបូលរាប់រយត្រូវបានបំផ្លាញ់ ដើមឈើរលំ ហើយអគ្គិសនីត្រូវកាត់ផ្តាច់នៅកន្លែងជាច្រើន។
នៅខេត្ត Quang Nam វិញ ខ្យល់បក់និងភ្លៀងធ្លាក់កាន់តែខ្លាំង។ ដើមឈើជាច្រើនត្រូវដួលរលំ អគ្គិសនីត្រូវកាត់ផ្តាច់។ នៅតាមកន្លែងជម្លៀសប្រជាជន អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងយាមប្រចាំ ដោយមិនអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់ទៅផ្ទះវិញនៅពេលព្យុះមិនទាន់រលាយ។ លោក Nguyen Hong Lai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Tam Ky ខេត្ត Quang Nam បានឲ្យដឹងថា៖ “ប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផ្ទះសម្បែង។ ជាពិសេសយើងបានណែនាំដល់កម្លាំងប៉ូលីសនិងយោធាឱ្យធានានូវសុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់ប្រជាជន ដើម្បីប្រជាជននឹងនរចិត្តជម្លៀសចេញពីព្យុះ។ ពោលគឺ យើងខ្ញុំនឹងថែទាំប្រជាជន ដរាបណាព្យុះបានរលាយអស់ទើបឲ្យប្រជាជនវិលត្រឡប់មកផ្ទះវិញ”។
ខេត្ត Quang Ngai រងផលការខាតបង់ដំបូងជាច្រើន។ ផ្ទះរាប់រយខ្នងត្រូវប៉ើងរបើកដំបូលហើយដើមឈើរលំបាក់យ៉ាងច្រើន។ ក្រៅពីនោះ អគារសាធារណៈមួយចំនួនទៀតត្រូវរងការខូចខាត។
នៅខេត្ត Phu Yen ចាប់ពីយប់ថ្ងៃទី ២៧ ខែតុលាដល់ព្រឹកថ្ងៃទី ២៨ ខែតុលាមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ខ្យល់បោកបក់ខ្លាំង ដើមឈើធំៗ ជាច្រើនត្រូវដួលរលំយ៉ាងដំណំ៕