ព្រឹត្តិការណ៍បរិច្ឆាកឈាម “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី២១ មករា នៅមហា វិទ្យាល័យពហុវិទ្យាទីក្រុងហាណូយ បាន ប្រព្រឹត្តទៅពិធីបើកទិវាបុណ្យបរិច្ឆាកឈាម ដោយយកឈ្មោះ “ថ្ងៃអាទិត្យក្រហម” លើកទី១០។
ព្រឹត្តិការណ៍បរិច្ឆាកឈាម “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨ - ảnh 1 (រូបថត៖ tienphong)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះគំរូដែលស្ម័គ្រចិត្តបរិច្ឆាកឈាម ជនដែល បរិច្ឆាកឈាមជាច្រើនលើក ជនដែលចូលរួម “ធនាគារឈានរស់” ជនដែល បរិច្ឆាកឈាមផង និងចលនាមនុស្សដទៃបរិច្ឆាកឈាមទៀតផង។ ក្នុងប៉ុន្មានថ្ងៃ កន្លងទៅ មធ្យោបាយសារព័ត៌មានសាធារណៈបានផ្សាយអំពីស្ថានការណ៍ខ្វះ ខាតឈាម ជាពិសេសគឺឈាមប្រភេទ O នៅមន្ទីរពេទ្យភាគច្រើនលើទូទាំង ប្រទេស។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ មានប្រជាជនរាប់ពាន់នាក់បានទៅ កាន់វិទ្យាស្ថានឈាមវិទ្យា-បញ្ជូនឈាមមជ្ឈឹមនិងមន្ទីរពេទ្យផ្សេងៗទៀត ដើម្បី បរិច្ឆាកឈាមសំរាប់អ្នកជំងឺដែរ។ នោះជាសកម្មភាពមានអត្ថន័យដ៏ខ្ពង់ខ្ពស់ គួរឲ្យគោរព ដោយសារតែវាបង្ហាញនូវមនោសញ្ចេតនានិងការទទួលខុសត្រូវ របស់ជន បរិច្ឆាកឈាមចំពោះមុខអ្នកជំងឺនិងសហគមន៍”។

        ក្រោយរយៈពេល២០ឆ្នាំកន្លងទៅ ចលនាស្ម័គ្រចិត្តបរិច្ឆាកឈាមបានទាក់ ទាញការចូលរួមរបស់មនុស្សរាប់សិបលាននាក់។ ក្នុងឆ្នាំ២០១៧ ប្រទេសទាំង មូលទទួលបានឈាមជាង១,២លានឯកតា ដែលឆ្លើយតបនឹងតម្រូវការចំនួន ៧០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ