ព្រឹទ្ធសភាមីយ៉ាន់ម៉ាមានប្រធានថ្មី

ព្រឹទ្ធសភាមីយ៉ាន់ម៉ាមានប្រធានថ្មី - ảnh 1
សម័យប្រជុំដំបូងរបស់រដ្ឋសភាថ្មីមីយ៉ាន់ម៉ា (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៣ កុម្ភៈ រដ្ឋសភាថ្មីរបស់មីយ៉ាន់ម៉ាបានជ្រើសតាំងលោក Mann
 Win Khaing Than​ ជាប្រធានព្រឹទ្ធសភានិងលោក Aye Tha Aung ជាអនុ ប្រធានព្រឹទ្ធ
សភា។លោក Mann Win Khaing Than ចំណុះគណៈបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិប
តេយ្យ (NLD) រីឯលោក Aye Tha Aung ចំណុះគណៈបក្សជនជាតិ Arakan (ANP)។
មុននោះ នាព្រឹកថ្ងៃទី១ កុម្ភៈ រដ្ឋសភាថ្មីនៅមីយ៉ាន់ម៉ាបានប្រារព្ធ សម័យប្រជុំដំបូង
នៅរដ្ឋធានី Nay Pyi Taw។នេះជារដ្ឋសភាបោះឆ្នោតដោយ ប្រជាជនក្រោយពីជាង
កន្លះសតវត្សនៅប្រទេសអាស៊ីអាគ្នេយ៍នេះ។គណៈបក្ស NLD របស់លោកស្រី
Aung San Suu Kyi បានឈ្នះយ៉ាងត្រចេះត្រចង់ក្នុងការ បោះឆ្នោតកាលពីដើមខែ
វិច្ឆិកាឆ្នាំ២០១៥កន្លងទៅ ហើយកំពុងកាន់កាប់ បរិមាណអាសនៈភាគច្រើនក្នុង
រដ្ឋសភាមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ