ព្រឹទ្ធសមាជិកអាមេរិក Bob Corker: កិច្ចព្រមព្រៀង TPPមានសារៈសំខាន់យុទ្ធសាស្រ្ត

ព្រឹទ្ធសមាជិកអាមេរិក Bob Corker: កិច្ចព្រមព្រៀង TPPមានសារៈសំខាន់យុទ្ធសាស្រ្ត - ảnh 1
ព្រឹទ្ធសមាជិកអាមេរិកលោក Bob Corker ក្នុងសន្និសីទកាសែត
នារសៀលថ្ងៃទី៥សីហា (រូបថតៈ tienphong)


(VOVworld)- ក្នុងឱកាសបំពេញទស្សនកិច្ចការងានៅវៀតណាម នាថ្ងៃទី៥សីហា នៅទីក្រុងហាណូយ ព្រឹទ្ធសមាជិក​អាមេរិកលោក Bob Corkerជាសមាជិកជាន់ខ្ពស់
នៃគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិកបានមានការជួបប្រាស្រ័យ
ជាមួយអ្នកសាព័ត៌មានជាតិនិងអន្តរជាតិ។ ក្នុងជំនួបនេះ លោក Bob Corker បាន សម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលទទួលបានក្នុងដំណើរទស្សនកិច្ចនៅវៀត
ណាម ។ លោកបានចែករំលែកថា ក្នុងឆ្នាំ២០១៥ វៀតណាមនិងអាមេរិក នឹងរៀបចំ រំលឹកខួបលើកទី២០ នៃទិវាប្រក្រតីទំនាក់ទំនង។ សព្វថ្ងៃ ភាគីទាំងពីរកំពុងស្វែងរក របៀបដោះស្រាយបញ្ហាមួយចំនួនដោយមានចរិតលក្ខណៈស្ថាបនា ជាពិសេសគឺ កិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែ មានអត្ថន័យសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថៃមទាំង សម្រាប់ប្រទេសដ៏ទៃលើវិស័យយុទ្ធសាស្រ្តទៀតផង។ លោក Bob Corker ឲ្យដឹងថា អាមេរិកនឹងមានការបោះឆ្នោតព្រឹទ្ធសភានាខែវិច្ឆិកាខាងមុខ។ ដោយហេតុ​នេះ
អាមេរិកនឹងសម្រេច TPP ក្រោយពីបានបោះឆ្នោតរួចរាល់ ហើយកិច្ចព្រមព្រៀងចុង
ក្រោយនឹងសម្រេចបានក្នុងរង្វង់១២ដល់១៨ខែទៀត។ ​លោក Corkerបន្ថែមទៀតថា រដ្ឋសភាអាមេរិក បានអនុម័តលើកិច្ចព្រមព្រៀងផ្តល់នុយក្លេអ៊ែរស៊ីវិល នឹងមាន
សុពលភាពនាប៉ុន្មានថ្ងៃខាងមុខ។ កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកនាំ​ទំនាក់ទំនង
នៃប្រទេសទាំងពីរ វៀតណាម អាមេរិកឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ