ពលរដ្ឋបារាំងត្រូវជាប់សង្ស័យបានចូលរួមក្នុងការសម្លាប់ចំណាប់ខ្មាំងអាមេរិក
|
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោកBernard Cazeneuve
(រូបថតៈEPA ) |
(VOVworld)-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោកBernard Cazeneuve បានឲ្យដឹង
នាថ្ងៃទី១៧វិច្ឆិកាថា លទ្ធភាពជាច្រើនក្នុងខ្សែ Video បង្ហាញពីការសម្លាប់ភ្នាក់ងារ
ផ្តល់ជំនួយរបស់អាមេរិកនិងទាហានស៊ីរីគឺជាជនសកម្មប្រយុទ្ធ១នាក់ក្នុងចំណោម
ជនសកម្មប្រយុទ្ធចំណុះកងកម្លាំងរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ជាពលរដ្ឋបារាំង។
ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាន លោក Cazeneuve បានឲ្យដឹងថា តាមទីភ្នាក់
ងារចារកិច្ចបារាំងឲ្យដឹងថា ជន១នាក់ក្នុងខ្សែ video របស់ IS អាចនឹងជា Maxime
Hauchard អ្នក Normand១នាក់អាយុ២២ឆ្នាំ ។មុខសញ្ញានេះត្រូវបានសង្ស័យថា មក
ដល់ស៊ីរីនាខែសីហាឆ្នាំ២០១៣។ នាបច្ចុប្បន្ន ទីភ្នាក់ងារពោលខាងលើ កំពុងដំណើរ
ការស៊ើបអង្កេត លទ្ធភាពមានជនបារាំងទី២ក្នុងចំណោមពួកឧទ្ទាម IS ដែលមាន
វត្តមាននៅក្នុង ខ្សែ Video សម្លាប់មនុស្សយ៉ាងសាហៅឃោឃៅ ពោលខាងលើ៕