ពលរដ្ឋអង់គ្លេសជាង២លាននាក់អំពាវនាវឲ្យរៀបចំការបោះប្រជាមតិលើកទី២

ពលរដ្ឋអង់គ្លេសជាង២លាននាក់អំពាវនាវឲ្យរៀបចំការបោះប្រជាមតិលើកទី២ - ảnh 1
ការខកចិត្តរបស់អ្នកបោះឆ្នោតអង់គ្លេសដែលគាំទ្រការបន្តនៅ EU នៅពេលលទ្ធផលនៃការបោះប្រជាមតិត្រូវបានប្រកាសនាថ្ងៃទី២៤ មិថុនា (រូបថត៖AFP/ TTXVN)

(VOVworld) - នាថ្ងៃទី២៥ មិថុនា ពោលគឺ២ថ្ងៃក្រោយពីការបោះប្រជាមតិដែលអ្នក
បោះឆ្នោតអង់គ្លេសភាគីច្រើនបានគាំទ្រការដែលប្រទេសនេះចាកចេញពីសហភាព
អឺរ៉ុប (EU) នោះ ពលរដ្ឋអង់គ្លេសជាង២លាននាក់បានចុះហត្ថលេខាលើលិខិតមួយ
សំដៅអំពាវនាវឲ្យរៀបចំការបោះប្រជាមតិលើកទី២។លិខិតពោលខាងលើបាន
អំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តន៍ការកំណត់មួយនោះគឺ ប្រសិនបើ លទ្ធផលនៃការ
បោះប្រជាមតិទទួលបានសម្លេងគាំទ្រតិចជាង៦០% និងមាន អត្រាអ្នកបោះឆ្នោត
ចូលរួមតិចជាង៧០% គឺត្រូវដំណើរការបោះប្រជាមតិលើក ទី២។ក្នុងការបោះ
ប្រជាមតិនាថ្ងៃទី២៣ មិថុនា កន្លងទៅ អត្រាអ្នកបោះឆ្នោតអង់ គ្លេសចូលរួមគឺ
៧២,២%និងភាគីគាំទ្រ Brexit ត្រឹមតែទទួលបានជ័យជំនះប្រផិតប្រផើយដោយ
សម្លេងគាំទ្រចំនួន ៥១,៩%ប៉ុណ្ណោះ។តាមការកំណត់ ប្រសិនបើលិខិតទទួលបាន
ការចុះហត្ថលេខា របស់ពលរដ្ឋជាង១សែននាក់ គឺស្ថាប័ននីតិបញ្ញត្តិអង់គ្លេសនឹង
ត្រូវយកមក ពិភាគ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ