ពហុបែបបនីយកម្មទីផ្សារនិងស្ថិរភាពគុណភាពទំនិញនាំចេញកសិ-ជលផល
|
ពហុបែបបនីយកម្មទីផ្សារនិងស្ថិរភាពគុណភាពទំនិញនាំចេញកសិ-ជលផល (vietnamplus.vn) |
Vovworld-ត្រូវមានដំណោះស្រាយដោយព្រមៗគ្នាដើម្បីដោះស្រាយការ
លំបាកជំរុញការនាំចេញកសិ-ជលផលរបស់វៀតណាមដោយស្ថិរភាពចីរភាព។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានសង្កត់ធ្ងន់ដូច្នេះក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
តាមអនុរដ្ឋមន្ត្រី Tran Tuan Anh ថា ចំពោះគ្រោះអាសន្នវៀតណាមចំណុះជា
ច្រើនទៅលើទីផ្សារដូចជាចិន ទ្វីបអឺរ៉ុប អាមេរិក នៅក្រុមទំនិញកសិផលជលផល
ក្រសួងឧស្សាហ-ពាណិជ្ជកម្មកំពុងគិតគូរដើម្បីអាចពហុបែបបនីយកម្មទីផ្សារ។
“នាពេលខាងមុខ ក្រសួងឧស្សាហ-ពាណិជ្ជកម្មនឹងបន្តជួយឧបត្ថម្ភអង្គភាពអាជីវកម្មទាក់ទងបណ្ដាទីផ្សារថ្មី។ ក្រសួងនឹងម្ចាស់ការស្រាវជ្រាវទីផ្សារជួយឲ្យអង្គភាពអាជីវកម្មក្នុងការកសាងនិងដាក់ចូលផលិតផលនាំចេញសមស្របនឹងតម្រូវការនិងចរិតលក្ខណៈរបស់ទីផ្សារ៕”