ភាគីនានាឯកភាពបន្ថយកម្តៅនៃជំលោះនៅភាគខាងកើតអ៊ុយក្រែន
|
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុង Minsk នាថ្ងៃទី២៦សីហា
(រូុបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី២៦សីហា ប្រធានាធិបតីប៉េឡារុស លោក Alexander
Lukashenko បានឲ្យដឹងថា ថ្នាក់ដឹកនាំដែលចូលរួមកិច្ចចរចាជាន់ខ្ពស់នៅទីក្រុង
Minsk អំពីវិបត្តិនៅអ៊ុយក្រែន បានឯកភាពគ្នាលើការបន្ធូស្រាលភាពតានតឹងនៅ
ភាគខាងកើតអ៊ុយក្រែន និងសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងរួមចំ
ណែក ក្នុងការចាប់ផ្តើមដំណើរសន្តិភាព១។
ថ្លែងមតិក្នុងសន្និសីទកាសែត លោក Lukashenko បានអះអាងថាទោះបីជា
បណ្តាជំនួបពិភាក្សាជួបប្រទះនឹងការលំបាកនិងការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ នៅតែទទួលបានជោគជ័យនិងដើរចំទិសដៅ។
ទាក់ទិនដល់បទដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រធានាធិបតិរុស្ស៊ី
លោក Vladimir Putin បានឲ្យដឹងថា រុស្ស៊ី កាហ្សាក់ស្ថាននិងប៉េឡារុសបាន
ឯកភាពទៅ លើវិធានការតបតវិញ ក្នុងនោះរួមទាំងការលុបចោលយន្តការ
អនុគ្រោះនាំចូល ចំពោះអ៊ុយក្រែន ប្រសិនបើ ទំនិញរបស់ EU ជ្រៀតចូល
ទីផ្សាររុស្ស៊ីដោយដាក់ស្លាក់ ជាទំនិញអ៊ុយក្រែន៕